抖阴社区

????? ?? : ?????????????????

Start from the beginning
                                    

"មនុស្សឆ្កួត..ប្រុសចង្រៃ..គួរឱ្យស្អប់! ហេតុអីក៏មានតែរឿងឡប់ៗកើតមកលើខ្ញុំមិនឈប់បែបនេះ ?"។ ណាណា ក៏និយាយបែបនេះទាំងដៃលើកទឹកភ្នែកមកជូតព្រោះបេះដូងមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់ហើយនាងមិនដឹងទេថាហេតុអ្វីបានជាមនុស្សប្រុសដែលនាងស្រឡាញ់គេបែរជាធ្វើបែបនេះដាក់នាង? ហេតុអីបានជាគេមិនឈរខាងនាង? ហេតុអីបានជាគេកាន់ជើងអ្នកដទៃដើម្បីតែដាក់ទោសនាងហើយហេតុអ្វីបានជាមនុស្សប្រុសដែលមិនត្រូវអ្វីជាមួយនឹងនាងបែរជានិយាយពាក្យសម្ដីដែលនាងចង់ឮ អារម្មណ៍ដែលនាងចង់បានថែមទាំងចេញមកការពារនាងនៅមុខគេឯងបែបនេះ នាងមានអារម្មណ៍ថាវាមិនយុត្តិធម៌សម្រាប់ស្នេហាដែលនាងមាននោះទេ។

កំពុងតែដើរនៅតាមដងផ្លូវយ៉ាងស្ងៀមស្ងាត់ស្រាប់តែពេលនោះមានរថយន្តមួយគ្រឿងបានជិះមកអែបៗក្បែរ ណាណា រហូតដល់ផ្លូវបំបែកមួយដែលរៀងស្ងាត់គេក៏ឈប់កៀក ណាណា ទើបមានមនុស្សប្រុសពីរបីនាក់ស្ទុះចុះចេញពីឡានហើយក៏ដើរទៅរក ណាណា តែម្ដងទើបនាងក្រមុំមានអារម្មណ៍ថាមានមនុស្សតាមនាងពីក្រោយហើយនាងក៏ខំបន្លឿនល្បឿនជើងរបស់ខ្លួនឯងឲ្យកាន់តែលឿនតែមើលទៅហាក់យឺតពេលព្រោះមានបុរសម្នាក់ស្ទុះមកខ្ទប់មាត់នាងពីក្រោយហើយក៏យកកន្សែងដែលមានថ្នាំសណ្ដំនោះខ្ទប់ចូលច្រមុះរបស់នាងទើបនាងសន្លប់ជ្រុះកាតាបតែម្ដងមុននឹងពួកគេអូសនាងចូលទៅក្នុងរថយន្តបាត់។

"ពួកឯងថ្នមៗ! បើធ្វើឲ្យគូដណ្ដឹងរបស់យើងមានស្នាមរបួស ពួកឯងច្បាស់ជាត្រូវជាមិនខាន!"។ នៅពេលដែលចូលទៅក្នុងរថយន្តនោះបុរសម្នាក់ដែលបញ្ជាពួកគេក៏គ្មានអ្នកណាក្រៅពី បូស្តុន ផងដែរព្រោះគេមិនរំងាប់ចិត្តពីនាងបានទេទើបពេលនេះគេមានតែធ្វើវិធីមួយដែលមិនល្អបែបនេះ។

ពេលល្ងាចនៅឯសកលវិទ្យាល័យ...

ពេលនេះរាងកាយក្រាស់របស់បុរសសង្ហាម្នាក់ដែលកំពុងឈរផ្អែករថយន្តទំនើបរបស់ខ្លួនជាប្រចាំបានចាំផ្លូវនារីម្នាក់ទាំងគេដឹងថានាងប្រហែលជាមិនអាចមករកគេដូចសព្វដងនោះទេប៉ុន្តែគេពិតជាងឿងឆ្ងល់នៅពេលដែលដើរទៅថ្នាក់នាងក៏មិនឃើញហើយគេទៅរកនាងគ្រប់ទីកន្លែងក៏មិនជួបទើបសម្រេចចិត្តមកឈរចាំនាងនៅទីនេះរីឯតេទូរសព្ទទៅក៏គ្មានអ្នកលើកទើបនាយកំលោះក៏ដឹងថានាងប្រាកដជាខឹងនឹងគេខ្លាំងហើយគេក៏រង់ចាំមនុស្សប្រុសម្នាក់ទៀតដើម្បីដើរចេញមកនឹងសួរនាំព្រោះគេដឹងថាបើសិនជារកនាងមិនឃើញអាចជាមនុស្សប្រុសម្នាក់នោះដែរលាក់បាំងនាងពីភ្នែកគេជាមិនខាន។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now