"បងក៏នឹក មូយ៉ុង ដូចគ្នា! បងសុំទោសណា៎រវល់ពេកមិនបានមកលេងអូន! ចាំមើលពេលណាបងទំនេរបងនឹងនាំ មូយ៉ុង ទៅដើរលេងទៀតណា៎ល្អទេ? អ្នកម៉ាក់...លោកប៉ាខ្ញុំមកហើយ! ហើយពួកគាត់ទាំងពីរត្រូវជាម៉ាក់ប៉ារបស់ ណាណា ដែលកូនចង់នាំឲ្យមកជួបអ្នកទាំងពីរ! ប៉ា!! ខ្ញុំសុំទោសដែលខ្ញុំមិនបានមកដោះស្រាយការងារតាមអ្វីដែលប៉ាចង់បាន!"។ លីថេយ៍ ក៏និយាយដោយទឹកមុខមាំដឹងខុសទៅកាន់ ថេយ៉ុង ហើយ មូយ៉ុង ដែលនៅឱបចង្កេះបងនាងក៏ងាកមើលសម្លឹងមុខប៉ារបស់គេហាក់មានអារម្មណ៍ថារអាប៉ុន្តែនាងក៏ហាក់ជួយអង្វរដើម្បីកុំឲ្យប៉ារបស់គេខឹង លីថេយ៍ រីឯ ម៉ូលី ក៏ញញឹមមុននឹងចូលទៅរាក់ទាក់ម្ដាយឪពុក ណាណា ។
" ថេ ! បងធ្វើតឹងតែងធ្វើអី? ធ្វើធម្មតាទៅ! ជម្រាបសួរលោកជំទាវលោកឯកឧត្តម! អញ្ជើញអង្គុយសិនបានណា! ពួកយើងមានរឿងខ្លះច្រើនជជែកគ្នា! អើ...មេការជួយរៀបចំផ្លែឈើនឹងទឹកបន្តិចបានទេ! នេះក្មួយអង្គុយទៅ! កុំទើសទាល់អីក្មួយ!"។ ម៉ូលី រាក់ទាក់យ៉ាងសមគួរសាកសមជាភរិយារបស់ម្ចាស់សម្ព័ន្ធ គ្រីហ្វីន ណាស់ហាក់រីឯសម្រស់វិញដូចជាមិនចាស់មានតែស្រស់ស្អាតដូចជាទេពធីតាសូម្បីតែប៉ាចុងរបស់ ណាណា ក៏ភ្លឹកទៅនឹងសម្រស់របស់គាត់ទើបម៉ាក់ ណាណា ងាកមកសម្លក់ហើយប្តីភ្លាម។
<ផាច់> ថេយ៉ុង ដែលមិនមាត់មួយម៉ាត់មានតែទឹកមុខមាំពេលនេះស្រាប់តែបោះជំហានមករកកូនប្រុសមុននឹងគេសម្លឹងមើលកូនប្រុសដោយចងចិញ្ចើមចូលគ្នាបន្ទាប់ពីនោះហើយស្រាប់តែបាតដៃក្រាស់ក៏វាត់មកលើផ្ទៃមុខសង្ហារបស់កូនប្រុសនាំឲ្យមនុស្សគ្រប់គ្នានៅក្នុងផ្ទះងាកសម្លឹងមើលគ្រប់គ្នាតែម្ដងរីឯ លីថេយ៍ ក៏ងាកមុខបន្តិចតាមកម្លាំងទះរបស់ឪពុកប៉ុន្តែគេមិនមានការខឹងអីទេមុននឹងងាកមកវិញហើយក៏ឪនមុខដាក់ ថេយ៉ុង ។
"ហេតុអីក៏ឯងធ្វើឱ្យមានរឿងទាំងអស់នេះកើតឡើង ថេយ៍ ? ប៉ាមិនដែលប្រដៅឲ្យកូនធ្វើបែបនេះទេ! ហេតុអីកូនធ្វើអ្វីដោយមិនចេះគិតបែបនេះ? អ្នកណាបង្រៀនកូនឲ្យគ្មានទំនួលខុសត្រូវបែបនេះ? អ្នកណាបង្រៀនកូនឲ្យធ្វើចរិតបែបនេះ?"។ មិនទុកមុខឲ្យកូន ថេយ៉ុង ក៏ស្តីឲ្យគេខណៈពេលនោះនាយកម្លោះមិនមាត់ក៏បានត្រឹមតែឪនមុខចុះហើយម្ដាយឪពុក ណាណា ក៏ស្រឡាំងកាំងសូម្បីតែ ណាណា ក៏ភាំងដូចគ្នារីឯ ម៉ូលី ក៏មិនមាត់ករអីព្រោះថានាងក៏មិនអាចមានតួនាទីលូកដៃទៅនឹងរឿងនេះ។បងប៉ុន្តែនាងមិនដឹងត្រូវធ្វើយ៉ាងណាដូចគ្នាសូម្បី ម៉ូយ៉ុង ក៏មិនដឹងជួយបងនាងបែបណា។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????????????? ?????????
Start from the beginning