"នេះកំពុងតែលួចឆ្ងល់ថាហេតុអីសុខៗបងក្លាយទៅជាបែបនេះ? ពីដំបូងក្រែងបងមិនចូលចិត្តអូនខ្លាំងណាស់អី? អូនមិនដែលធ្លាប់ដឹងទេថាបងបែរជាស្រឡាញ់អូនដល់ថ្នាក់នេះ? បងស្រលាញ់មែនទែនឬក៏លេងៗហ្នឹង?"។ ណាណា ឆ្លៀតសួរមកនាយកំលោះបែបនេះទើបគេពិតជាមានអារម្មណ៍ថាអស់សំណើចជាខ្លាំងដែលនាងនៅតែមានសំណួរចម្លែកៗបែបនេះ។
"បងថាអូនឆោតគឺឆោតមែន! នេះបងប្រាប់ហើយតើថាបងចាប់អារម្មណ៍អូននៀកតាំងតែពីដំបូង! គ្រាន់តែបងគិតថាបងមិនទាន់ចង់មានស្នេហា! បងខ្លាចថាបងធ្វើខ្លួនមិនល្អចំពោះរឿងស្នេហាឬក៏អាចនិយាយបានថាដំបូងបងគេសវះពីអារម្មណ៍ខ្លួនឯង! បងគិតថាបើសិនជាបងស្រលាញ់គ្នាជាមួយអូននោះបងនឹងឈឺក្បាលប៉ុន្មានឆ្នាំទៀតទៅព្រោះអូនពូកែកូរយ៉ាងនេះ!"។ លីថេយ៍ ក៏តបបែបនេះទើប ណាណា ខឹងមុននឹងដោះដៃរបស់គេចេញហើយសម្លក់គេថ្មែរតែម្ដង។
"សរុបមកអូនគ្មានចំណុចល្អអីទាល់តែសោះហើយបងកុំមកនិយាយថាស្រឡាញ់អូនុះ នេះបើអូនយ៉ាប់យ៉ាងនេះកុំមកស្រឡាញអូនអី!"។ ណាណា ក៏ឆ្លើយតបដោយខឹងរួច លីថេយ៍ សើចកក្អឹកព្រោះជាអ្វីដែលគេរំពឹងទុកហលយគេចូលចិត្តញោះឲ្យនាងខឹងពេលដែលនាងខឹងគឺជាអ្វីដែលគេស្រឡាញ់បំផុត។
"ពុទ្ធោ..ព្រះនាងបង! នេះនិយាយលេងតើ! មកនេះមកបងអោបមួយ! ឈប់ខឹងទៅណា៎!"។ លីថេយ៍ ក៏លួងលោមហើយ ណាណា នៅងរងក់ដូចកូនក្មេងដដែលទើប លីថេយ៍ ក្រវីក្បាលហើយស្ទុះទៅទាញនាងមកអង្គុយនៅលើភ្លៅគេតែម្ដង។
"លែងគេមើល!! គេមិនមែនក្មេងទេ! មិនចង់អង្គុយជិតមនុស្សដែលថាឲ្យគេតែរហូតទេ!"។ ណាណា ក៏ប្រកែកដោយមាត់ប៉ុន្តែកាយវិការនាងបែរជាមិនព្រមចុះអង្គុយនៅស្ងៀមលើភ្លៅ លីថេយ៍ ទៅវិញ។
"បងនិយាយលេង! បងគ្រាន់តែចូលចិត្តញោះអូន! ពិតមែនណា..បងពិតជាចូលចិត្តញោះអូនណា! ពេលដែលអូនខឹងក៏ចម្លែកខុសគេតែទោះជាយ៉ាងណាបងស្រលាញ់អូនបំផុត! ដឹងទេថាហេតុអ្វីទៅបងប្រញាប់ប្រញាល់ធ្វើរភងទាំងអស់នេះ! អូនគិតថារឿងគ្រប់យ៉ាងប្រហែលជាលឿនពេកសម្រាប់អូនមែនទេ?"។ លីថេយ៍ ចាប់ផ្តើមរៀបរាប់ហើយ ណាណា ក៏មានចម្ងល់តាមសម្តីគេព្រោះនាងក៏ចេះតែមានអារម្មណ៍ថាមិនទាន់អស់ចិត្ត។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????????
Start from the beginning