"មិនអីទេ! ចិញ្ចៀនពេជ្រនេះវាមិនចេះរអិលទៅណាផ្តេសផ្ដាសនោះទេ! បើអូនមិនជឿសាកដាក់ដៃចូលក្នុងសាប៊ូហើយអង្គុយដោះទៅ! វាពាក់បានតែដោះមិនចេញទេទាល់តែអោយជាងគេដោះចិញ្ចៀនទើបបាន! នេះបងបានកម្មង់ពីហាងរបស់ពេជ្រហាងរបស់បងថ្លៃរបស់បងតែបងមិនចង់ហៅគាត់បងថ្លៃទេព្រោះគាត់អាយុច្រើនជាងប៉ារបស់បងទៅទៀត! បងកម្ម៉ង់ពីហាងលោកពូ ស៊ុកជីន គាត់ប្រាប់ថាចិញ្ចៀននេះមានលក្ខណៈពិសេសវាគ្មានភាពរអិលងាយៗនោះទេដូច្នេះអូនអាចពាក់ធ្វើអ្វីបានគ្រប់យ៉ាង! អូនមិនចាំបាច់ខ្លាចថាវារបូតចិញ្ចៀនទេហើយរបស់បងដូចគ្នា! ចិញ្ចៀនពួកយើងមានដាំឈ្មោះហើយនិងនិមិត្តសញ្ញានៅខាងក្នុង! បើសិនជាដោះចេញយើងនឹងមានស្នាមជាប់នៅលើម្រាមដៃ! វាមិនមានអ្វីប៉ះពាល់ដល់សម្ពាធឈាមនោះទេប៉ុន្តែវាមិនចេះបាត់បង់ទៅណាផ្តេសផ្ដាសនោះទេ! បងកម្មង់វាក្នុងលក្ខណៈពិសេសឲ្យវាមានភាពរឹងមាំតំណាងឲ្យស្នេហាពួកយើងគឺរឹងមាំដូចគ្នា!"។ លីថេយ៍ ក៏តបបែបនេះទើប ណាណា មើលហើយញញឹមញញែមរីករាយជាខ្លាំងហើយក៏លោតទៅឱបគេតែម្ដង។
"អូនដូចកំពុងយល់សប្តិច្រើនជាង! នេះអូនមិនដែលជឿសោះថាវាជាការពិតបង្កើតណាស់ ថេយ៍ !"។ ណាណា ក៏គិតបែបនេះព្រោះនាងពិតជាមានសុភមង្គលហើយនិងមានក្តីសុខពិតប្រាកដមែនទែនហើយនាងមិនដែលធ្លាប់គិតទេថា លីថេយ៍ អាចស្រឡាញ់នាងដល់កម្រិតនេះហើយថ្នាក់ថ្នមនាងម្លឹងៗ។
"ចឹងបងក៏ធ្វើឱ្យក្លាយជាការពិតនោះអី? ចង់មកសាកល្បងការពិតម្ដងទៀតទេ?"។ លីថេយ៍ និយាយហើយក៏ញាក់ចិញ្ចើមទឹកមុខបង្ហាញពីភាពខិលខូចទើប ណាណា លើកដៃវ៉ៃដើមទ្រូងរបស់គេតែម្ដង។
"អូយ...បងឯងនេះល្មមបានហើយ! ខ្ញុំមិនចេះនៅជាមួយនឹងប្រុសមួយថ្ងៃៗគិតតែពីរឿងអញ្ចឹងទេ! ទៅមុនហើយ!"។ ណាណា ក៏ងើបចេញពីអាងទឹកតែពេលនោះ លីថេយ៍ ក៏ស្រវាចាប់ដៃនាងជាប់មុននឹងបបូរមាត់ក៏ចាប់ប្រថាប់លើបបូរមាត់របស់នាងហើយអ្នកទាំងពីរក៏បង្កើតបរិយាកាសក្តៅងំនៅក្នុងបន្ទប់ទឹកទាំងពួកគេក៏បន្ថែមរឿងរ៉ាវផ្អែមល្ហែមនៅពេលព្រឹកនេះមួយតង់បន្ថែមពីយប់មិញទៀត។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????????????
Start from the beginning