បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយអស់នោះនាយកំលោះនឹងនាងក្រមុំក៏កាន់ដៃបណ្ដើរគ្នាមកយ៉ាងត្រសងហើយក៏ចុះមកញញឹមញញែមដាក់អ្នកបម្រើដែលទើបតែមកពីផ្ទះរបស់លោកប៉ាគេក្រោមបញ្ជាដែលគេប្រាប់ថាគេចង់បានពេលវេលាតែទៅពីរនាក់ហើយពេលនោះអ៊ំមេការក៏ញញឹមទៅពួកគេរួចពួកគេក៏នាំគ្នាចាកចេញទៅសាលាតែម្ដង។
មុខសកលវិទ្យាល័យ...
"អញ្ចឹងអូនទៅរៀនចុះណា! បងថ្ងៃនេះមិនបាននៅក្នុងសាលាទេព្រោះបងត្រូវទៅជួបលោកប៉ានៅឯក្រុមហ៊ុនសិនហើយពេលដល់ម៉ោងចេញទៅផ្ទះចាំបងមកយកអូន! ខំរៀនឮទេ?"។ លីថេយ៍ ក៏យកដៃអង្អែលក្បាលនាងហើយលោរមកថើបថ្ងាសរបស់នាងមុននឹងញញឹមដាក់នាងទើប ណាណា ញញឹមស្រស់ដាក់នាយហើយថើបថ្ពាល់គេវិញ។
"អូខេ!!! អញ្ចឹងបងថែខ្លួនផងណា! ហាមលួចនឹកស្រីផ្សេងឲ្យសោះ!"។ ណាណា ក៏តបបែបនេះមុននឹងទាញកាតាបដើរចេញទៅហើយ លីថេយ៍ ពិតជាអស់សំណើចមុននឹងគេសម្លឹងមើលនាងដើរចូលទៅក្នុងសាលារហូតដល់ផុតកន្ទុយភ្នែកហើយគេក៏បើកបររថយន្តចេញដោយទឹកមុខញញឹម។
"អូយកញ្ញាកញ្ចាញ់ច្រាស!"។ សម្លេងស្រែកហៅនេះក៏គ្មានអ្នកណាក្រៅពី រ៉េនដូ ដែលដើរមកជាមួយ លូកាស ដែលញញឹមដាក់នាងស្រាលៗរីឯ រ៉េនដូ ក៏ជ្រែងហោប៉ៅធ្វើឫកពារស្ងៀមៗដាក់នាងទើប ណាណា ចងចិញ្ចើមហើយសម្លឹងមើលគេ។
"នែ..តិចថាមិនបានប្រាប់មួយដៃម៉ាត់ចូលកណ្ដាលមាត់ទៅ! ខ្ញុំមានឈ្មោះត្រឹមត្រូវហៅកញ្ចាញ់ច្រាសយ៉ាងម៉េចហ្នឹង!"។ ណាណា ក៏ចាប់ផ្ដើមឆ្នាស់ឆ្នើមឡើងវិញពេលដែលឃើញ រ៉េនដូ បែបនេះទើបនាយកំលោះញាក់ស្មាហើយងាកទៅមើល លូកាស ។
"ឮរហៀងៗមកថាដូចជាភ្ជាប់ពាក្យជាមួយបង ថេយ៍ ខ្ញុំនោះអី!! អូយពុទ្ធោហ៊ើយ!!! នេះមិនមែនមេខ្លាទេជាមេតោដែលឆ្នាស់បំផុតតែម្ដងហើយនៀក! មិនយល់សោះថាបង ថេយ៍ ទៅជាប់ចិត្តជាមួយនឹងកញ្ចាញ់ច្រាសបានដោយរបៀបណាហ្ន៎!"។ រ៉េនដូ ក៏ឌឺដង ណាណា ហើយពេលនោះ ណាណា ក៏ពេបមាត់មុននឹងលើកដៃបង្ហាញចិញ្ចៀនពេជ្រយ៉ាងធំ។
"ក៏គ្រាន់បើជាងភ្ជាប់ពាក្យជាមួយនឹងប្រុសមាត់ដាចខ្លះដែរ! មាត់លោកឯងនេះណាបើនិយាយឲ្យចំទៅណាខ្លួនស្អាតតែរូបទេតែមាត់ដាក់កសិដ្ឋានឆ្កែនៅក្នុងហ្នឹងតែម្ដង! ខ្ជិលនិយាយច្រើនណាស់។បើសិនជាហ៊ានមកថាឲ្យខ្ញុំទៀតប្រយ័ត្នខ្ញុំប្តឹង ថេយ៍ ណា! លោកនេះគួរតែរៀនធ្វើខ្លួនតាមប្រុសសង្ហារឈរនៅជិតលោកម្នាក់នេះផងទៅ! គេមិនចេះមាត់ក៏ច្រើនមាត់ស៊ីឆ្កែដូចលោកនោះទេ!"។ ណាណា ក៏ថាឲ្យ រ៉េនដូ វីញយ៉ាងមិនសំចៃមាត់ហើយពេលនោះ លូកាស ក៏អស់សំណើចហើយ រ៉េនដូ ចង្អុលខ្លួនឯង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????????????
Start from the beginning