"ហាក៎? បង ថេយ៍ តើនៀក? ចុះគាត់ដើរជាមួយអ្នកណាគេហ្នឹងដូចជាមិនមែននារីគូដណ្ដឹងកញ្ចាញ់ច្រាសគាត់ឯណានៀក?!"។ ពេលនេះពួកគេក៏បានដើរកាត់ថ្នាក់របស់ រ៉េនដូ ដែលអង្គុយនៅក្បែរបង្អួចហើយសម្លឹងមើលទៅខាងក្រៅរួចក៏ប្រទះឃើញ លីថេយ៍ បំណងចង់ហៅតែពេលនោះគេក៏ភ្ញាក់ផ្អើលដែលមើលឃើញមនុស្សស្រីម្នាក់ទៀតដែលឪបដៃរបស់ លីថេយ៍ នោះហើយគេពិតជាឆ្ងល់ថានាងជានរណាទាំងដែលគេដឹងថាហេតុអ្វីនាងស្និតជាមួយនឹង លីថេយ៍ បែបនេះព្រោះគេក៏មិនដែលដឹងហើយក៏មិនដែលស្គាល់ថាមិត្តជិតស្និតស្រីរបស់ លីថេយ៍ ថាជានរណាឡើយគ្រាន់តែធ្លាប់លឺគេនិយាយប៉ុណ្ណោះ។
" ថេយ៍ មានការងារអីត្រូវធ្វើទេ? បើសិនជាមានអីត្រូវធ្វើ ថេយ៍ ទៅធ្វើសិនចុះណា! ខ្ញុំអាចដើរម្នាក់ឯងបានហើយខ្ញុំស្គាល់សាកលវិទ្យាល័យនេះហើយ! ចង់មានពេលវេលាដើរមើលខ្លួនឯងខ្លះ!"។ ម៉ាលីហ្សា ក៏និយាយបែបនេះហើយពេលនោះ លីថេយ៍ ក៏មានទឹកមុខបារម្ភតិចតួច។
"ប្រាកដហើយថា លីហ្សា ដើរម្នាក់ឯងបានណា?"។ លីថេយ៍ ក៏សួរបញ្ជាក់ព្រោះនាងបារម្ភពីមិត្តភក្តិរបស់គេម្នាក់នេះហើយពេលនោះ ម៉ាលីហ្សា សើចហើយកាន់ដៃរបស់ លីថេយ៍ ។
"ធ្វើដូចខ្ញុំនេះក្មេងអាយុ 3 ឆ្នាំវង្វេងផ្លូវអញ្ចឹង ថេយ៍ ! មិនអីទេ! ថេយ៍ ធ្វើទុកចិត្តខ្ញុំម្ដងទៅមើល! នេះទៅរៀននៅ បារាំង ទាំងមូលមិនទាំងឃើញបារម្ភអីផង! មកបារម្ភត្រឹមដើរនៅក្នុងសាកលវិទ្យាល័យប៉ុណ្ណឹង! មានអីត្រូវខ្វាយខ្វល់!"។ ពេលនាងនិយាយតបមកវិញហើយ លៅថេយ៏ ក៏ញញឹមហើយដាក់ដៃអង្អែលក្បាលរបស់ ម៉ាលីហ្សា បីដូចជាបងប្រុសធ្វើដាក់ប្អូនស្រីអញ្ចឹង។
"អូខេ...បើមានរឿងអី លីហ្សា ត្រូវខលមកប្រាប់ខ្ញុំភ្លាមណ៎ព្រោះខ្ញុំនៅទីនេះគឺមិនបានទៅណានោះទេ! អញ្ចឹងខ្ញុំទៅដោះស្រាយការងារតែមួយភ្លែតទេហើយចាំខ្ញុំខលទៅសួរថា ម៉ាលីហ្សា នៅទីណា? អូខេ ?!"។ លីថេយ៍ ក៏និយាយបែបនេះមុននឹងគេចាកចេញទៅព្រោះយ៉ាងណាគេមានតួនាទីជានាយកសាកាក៏មានការងារជាច្រើនដែលត្រូវរង់ចាំគេទៅស៊ីញ៉េហើយនិងពិនិត្យទើបពេលនេះ ម៉ាលីហ្សា ក៏ញញឹមដាក់គេហើយនាងក៏បោះចំហានដើរចេញទៅ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????
Start from the beginning