抖阴社区

????? ?? : ??????????????????????????

Start from the beginning
                                    

"បញ្ហាតិចតួចទេម៉ាក់មិនធ្ងន់ធ្ងរនោះទេ!"។ ណាណា និយាយបែបនេះតែមានអារម្មណ៍ថាចង់អួលដើមកទើបអ្នកជាម្ដាយមានអារម្មណ៍ថាអាណិតកូនស្រីហើយមានអារម្មណ៍មួយទៀតដែលគិតថារឿងនេះបែបមិនមែនធម្មតាទើបបានជាកូនស្រីត្រូវរត់មកផ្ទះវិញដោយមានទឹកមុខបែបនេះ។

"កូន ថេយ៍ គេធ្វើអីឲ្យកូនមិនសប្បាយចិត្តមែនទេ? មានរឿងអីដែលមិនសមគួរកើតឡើងមែនទេកូន? ទើបបានជាពិបាកចិត្តបែបនេះ? តើពួកកូនទាស់គ្នាត្រង់កន្លែងណាឬក៏គេមានអ្នកទីបី?"។ ម្ដាយរបស់នាងក៏និយាយបែបនេះហើយពេលនោះ ណាណា ក៏មិនអាចទប់នៅអារម្មណ៍របស់ខ្លួនឯង ដៃរបស់នាងញ័រព្រោះខំប្រឹងទប់ទឹកភ្នែកតែនាងមិនអាចធ្វើអ្វីបានព្រោះកែវភ្នែករលីងរលោងជោគជាំត្រៀមតែនឹងស្រក់ទឹកភ្នែកនោះក៏បានហូរចុះមកទើបអ្នកជាម្ដាយរន្ធត់ចិត្តអាណិតកូនស្រីហើយទាញកូនស្រីមកឱប។

"ចំមែនហើយ! កូនមានរឿងបែបនេះម៉េចមិននិយាយប្រាប់អ្នកម៉ាក់!? ម៉េចក៏ម៉ាក់និយាយអីទៅកូនមិនតបមួយម៉ាត់អញ្ចឹង?! នេះបើកូនមានបញ្ហាមិននិយាយប្រាប់ម៉ាក់! ម៉ាក់មិនអាចដឹងថាកូនជួបរឿងអ្វីខ្លះ ណាណា ?! នេះបើកូនមិនសប្បាយចិត្តកូននិយាយប្រាប់ម៉ាក់មក! នេះម៉ាក់ហើយនិងលោកប៉ាគឺពិតជាព្យាយាមស្វែងយល់ពីកូនឲ្យបានច្រើនហើយពួកយើងក៏ខ្វល់ខ្វាយពីសុភមង្គលរបស់កូនជាងទ្រព្យសម្បត្តិ ជាងកិត្តិយសហើយនិងមុខមាត់គ្រួសារដែរ! ម៉ាក់ដឹងថាម៉ាក់ហើយនិងប៉ាបំពេញតួនាទីមិនបានល្អ មើលថែកូនមិនបានល្អពីមុនមកទើបធ្វើឲ្យកូនជួបបញ្ហាច្រើន! តែពេលនេះម៉ាក់ហើយនិងប៉ាចង់មើលថែកូនរបស់ម៉ាក់ឲ្យបានល្អឡើងវិញ! បើកូនមានអារម្មណ៍ថាមិនស្រួលចិត្តចង់ត្រឡប់មកផ្ទះយើងវិញមកក៏បាន! ម៉ាក់ប៉ានៅចាំទទួលកូនជានិច្ច! មិនថាកូនរបស់ម៉ាក់បែបណាក៏ដោយពួកយើងនៅតែស្រឡាញ់កូន! ពួកយើងប្រឹងប្រែងតស៊ូកសាងគ្រប់យ៉ាង កិត្តិយសនិងមុខមាត់គ្រួសារក៏ដើម្បីទុកឱ្យកូននៅថ្ងៃអនាគត! ដូច្នេះកូនស្រីម៉ាក់មិនគួរមានអារម្មណ៍ថាកូនគ្មានទីពឹងនោះទេព្រោះកូននៅមានគ្រួសារនេះ! បើសិនទីកន្លែងណាដែលគេមិនផ្ដល់សេចក្តីសុខឱ្យកូន ទីកន្លែងណាដែលគេមិនឲ្យតម្លៃកូនហើយគេមិនបានស្រឡាញ់យកចិត្តទុកដាក់និងកូន! សូមកូនត្រឡប់មកផ្ទះវិញ! ម៉ាក់ហើយនិងប៉ានៅតែចាំទទួលកូនជានិច្ច! មិនថាមានរឿងអ្វីកើតឡើងម៉ាក់ហើយនិងលោកប៉ានៅតែស្រឡាញ់កូនជានិច្ច ណាណា!"។ ពេលនោះម្ដាយឃើញកូនស្រីយំខ្លាំងបែបនេះជាលើកដំបូងទើបគាត់ក៏និយាយលើកទឹកចិត្តកូនស្រីទើវ ណាណា ផ្អែកមុខលើដើមទ្រូងម្ដាយព្រោះនាងរឹងមាំមកយូរណាស់មកហើយ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now