抖阴社区

????? ?? : ????????????????????

Start from the beginning
                                    

"លីហ្សា !! ហេតុអីក៏ទៅជាបែបនេះ? លីហ្សា ក៏ដឹងថា លីហ្សា គឺជាមិត្តភក្កិដែលខ្ញុំស្រឡាញ់និងរាប់អានជាងគេ! ខ្ញុំមិនដែលធ្លាប់រាប់អានមនុស្សស្រីណាសិ្នតបែបនេះព្រោះខ្ញុំគិតថា លីហ្សា ជាមនុស្សស្រីដែលយល់ពីចិត្តរបស់ខ្ញុំដូចដែលខ្ញុំយល់ពី លីហ្សា ដូចគ្នា! ខ្ញុំគិតថាពួកយើងក៏មិនអាចក្លាយជាស្នេហាឡើយ! ម្យ៉ាងទៀតខ្ញុំសប្បាយចិត្តដែលមានមិត្តភាពបែបនេះ! ចុះហេតុអីបានជា លីហ្សា និយាយបែបនេះ?"។ លីថេយ៍ ក៏តបបែបនេះមកកាន់ ម៉ាលីហ្សា ហើយពេលនោះនាងក្រមុំក៏គ្រវីក្បាលមុននឹងខាំមាត់ហើយសម្រក់ទឹកភ្នែក។

"ហុឹក...រឺខ្ញុំមិនល្អ..ហុឹក... ខ្ញុំមិនស្អាតគ្រប់គ្រាន់ឲ្យ ថេយ៍ ..ហុឹក...ស្រឡាញ់ខ្ញុំមែនទេ? ហុឹក..ខ្ញុំមិនល្អត្រង់ណាដែលធ្វើឲ្យ ថេយ៍ ទទួលយកខ្ញុំធ្វើជាមនុស្សស្រីដែល ថេយ៍ ស្រលាញ់មិនបាន? ហុឹក....ពេលខ្លះខ្ញុំក៏មិនយល់ថាហេតុអីបានជាស្រីម្នាក់នោះត្រូវក្លាយជាគូរដណ្ដឹងរបស់ ថេយ៍ ទាំងគេគ្មានលក្ខណៈសាកសមជាមួយនឹង ថេយ៍ សូម្បីបន្តិច! នាងមិនដឹងថា ថេយ៍ ចូលចិត្ត? អ្វីចូលចិត្តពណ៌អ្វី? ស្លៀកពាក់អ្វីទើបសម? ចូលចិត្តបែបណា? រសនិយមអ្វី? រឿងអ្វីខ្លះដែល ថេយ៍ ចូលចិត្ត? ធ្វើអីខ្លះនៅពេលទំនេរ? នាងមិនដឹងពី ថេយ៍ សូម្បីបន្តិចសោះឡើយបើប្រៀបនឹងខ្ញុំនោះគឹនាងចាញ់ខ្ញុំគ្រប់យ៉ាងព្រោះខ្ញុំស្គាល់ ថេយ៍ ច្បាស់ជាងនាងឆ្ងាយណាស់!"។ លីថេយ៍ ក៏មានអារម្មណ៍ថាមិនពេញចិត្តទៅនឹងសម្ដីដែល ម៉ាលីហ្សា បាននិយាយប៉ះពាល់ទៅកាន់មនុស្សស្រីម្នាក់ហើយនោះគឺជា ណាណា របស់គេនោះឯងទើបពេលនោះ លីថេយ៍ ក៏ប្រើកម្លាំងដើម្បីទាញដៃ ម៉ាលីហ្សា ចេញហើយរុញនាងទៅម្ខាង។

" ម៉ាលីហ្សា និយាយបែបនេះធ្វើឲ្យខ្ញុំកាន់តែមិនចូលចិត្ត ម៉ាលីហ្សា ហើយដឹងទេ! ម៉េចក៏បាន ម៉ាលីហ្សា និយាយថា ណាណា ជាមនុស្សស្រីបែបនេះទៅវិញ? នេះ ម៉ាលីហ្សា មិនចូលចិត្ត ណាណា ត្រង់ណាទៅ? ហេតុអីបានជាយករឿងរវាង ណាណា និងនាងមកប្រៀបធៀបគ្នាទាំងអ្នកទាំងពីរគ្មានកន្លែងណាមួយដែលដូចគ្នានោះ? ម៉ាលីហ្សាសម្រាប់ខ្ញុំដូចខ្ញុំនិយាយអញ្ចឹង! ខ្ញុំទុក ម៉ាលីហ្សាដូចជាប្អូនស្រី! ខ្ញុំរាប់អានចេញព៏ចិត្តហើយសម្រាប់ ណាណា វិញគឺខុសគ្នាព្រោះខ្ញុំមិនដែលគិតរាប់អាន ណាណា ម្តងណាទេព្រោះខ្ញុំដឹងច្បាស់ថាខ្ញុំចង់សេពគប់ជាគូស្នេហ៍នឹង ណាណា ! នេះកុំប្រាប់ណាថាពីដំបូង ម៉ាលីហ្សា ព្យាយាមមកនៅក្បែរខ្ញុំក៏ព្រោះតែ ម៉ាលីហ្សា ចាប់អារម្មណ៍មកលើខ្ញុំ! នេះកុំប្រាប់ឲ្យសោះថា ម៉ាលីហ្សា គ្រាន់តែសម្ដែងថារាប់អានជាមិត្តភក្តិនិងខ្ញុំមែនទេ?"។ លីថេយ៍ ក៏អង្គុយចុះលើគ្រែសម្លឹងមកមើលនាងហើយក៏និយាយដោយសម្ដីត្រជាក់ កែវភ្នែកគេមុតស្រួចនៅពេលដែលគេកំពុងវែកញែកគ្រប់យ៉ាងហើយនាយកំលោះក៏ដកដង្ហើមធំមានអារម្មណ៍ថាខកចិត្តគ្រប់យ៉ាងព្រោះគេកំពុងប្រឈមជាមួយបញ្ហាជាច្រើន។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now