"អូយ!! នេះអ្នកនាង ណាណា មកវិញហើយតើនៀក!"។ សម្ដីមេការដែលស្រែកលឺៗនៅខាងក្រោមនេះបានធ្វើឲ្យ លីថេយ៍ ពេលនេះភ្ញាក់ផ្អើលហើយគេក៏ប្រញាប់ក្រោកឈរដើម្បីចាកចេញទៅរក ណាណា ភ្លាម ព្រោះគេកំពុងតែចង់ស្វែងរកនាងស្រាប់តែពេលនេះនាងបានជាត្រឡប់មកនោះគេទើបគេមិនអាចបង្អង់ពេលវេលាយូរ។
"លីហ្សា ធ្វើអី? លែងខ្ញុំណា៎! លែងខ្ញុំ! ខ្ញុំទៅរក ណាណា !"។ ខណៈពេលដែលគេធ្វើកំពុងតែដើរទៅរកទ្វាររាងក្រាស់របស់គេបែរជាត្រូវ ម៉ាលីហ្សា ស្រវាទាញមួយទំហឹងហើយផ្តួលគេលើគ្រែមុននឹងនាងឡើងមកអង្គុយនៅលើក្បាលពោះរបស់គេហើយសង្កត់គេជាប់មុននឹងនាងធ្វើការទាញឡេវអាវខ្លួនឯងចេញបណ្ដាលឱ្យដាច់ចេញទាំងអស់ដើម្បីធ្វើឲ្យសកម្មភាពទាំងអស់នេះកាន់តែពិតប្រាកដមុននឹងនាងព្យាយាមរុញនាយកំលោះដែលព្យាយាមតវ៉ានឹងនាងដើម្បីចង់ងើបចេញនេះឲ្យស្ថិតនៅខាងក្រោមនាងជានិច្ចហើយពេលនោះនាងក៏ព្យាយាមទប់ស្ថានការណ៍ឲ្យខ្លាំងបំផុតដើម្បីរង់ចាំឲ្យ ណាណា បានឃើញ។
<ក្រាក>ពេលនោះទ្វារក៏បានបើកហើយសកម្មភាពគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ស្របពេលដែលនារីម្នាក់បានឈរនៅមាត់ទ្វារសម្លឹងមើលពួកគេពេលដែល លីថេយ៍ កំពុងតែព្យាយាមរុញ ម៉ាលីហ្សា ចេញទៅម្ខាងនោះគេក៏ប្រឹងក្រោកឈរឡើងតែកែវភ្នែកក៏បើកធំៗខណៈពេលដែល ម៉ាលីហ្សា បែរជាធ្វើទឹកមុខស្លន់ស្លោហើយទាញភួយមកគ្របខ្លួនធ្វើបីដូចជានាងជាមនុស្សដែលជួបរងគ្រោះជាមួយនឹងរឿងអីចឹង។
" ណាណា ស្ដាប់បងសិន! បងបកស្រាយបានគ្រប់យ៉ាង!"។ លីថេយ៍ សម្លឹងទៅមើល ណាណា មុននឹងដើរមកជិតនាងបម្រុងចាប់ដៃនាងតែពេលនោះ ណាណា មានទឹកមុខស្ងួតហើយនាងបែរជាលើកដៃមិនឲ្យ លីថេយ៍ ចាប់។
"សុំទោសដែលមករំខានពេលវេលាអ្នកទាំងពីរ! ខ្ញុំសុំមករកអីវ៉ាន់ចេញ! អស់កិច្ចការហើយអ្នកទាំងពីរធ្វើអ្វីក៏ធ្វើតាមចិត្តហើយខ្ញុំក៏មិនត្រូវការស្ដាប់បកស្រាយអ្វីមួយពីលោកនោះដែរ! មិនចាំបាច់បកស្រាយនោះទេ!"។ ណាណា ពេលនេះធ្វើទឹកមុខធម្មតាហាក់បីដូចជាគ្មានអារម្មណ៍ជាមួយរឿងទាំងអស់នេះក៏ដៀលភ្នែកមើលសកម្មភាពអ្នកទាំងពីររហូត។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????????
Start from the beginning