抖阴社区

????? ?? : ?????????????????????????

Start from the beginning
                                    

<ផាច់> ផ្ទៃមុខរបស់នាយសង្ហាពេលនេះក៏ត្រូវទទួលកំផ្លៀងជាលើកទីពីរទៅហើយបើគិតមកដល់ពេលនេះគឺគេត្រូវបានលោកប៉ាខ្លួនឯងវាយផងហើយពេលនេះនៅត្រូវលោកប៉ារបស់ ណាណា វ៉ៃទៀតប៉ុន្តែគេក៏មិនមានការតបតបអ្វីមានតែទទួលដឹងកំហុសគ្រប់យ៉ាងហើយដឹងថាប៉ារបស់ ណាណា កំពុងតែខឹងគេយ៉ាងណាពេលនេះ។

"តាំងពីតូចដល់ពេលនេះកូនស្រីរបស់ខ្ញុំជាមនុស្សរឹងមាំខ្លាំងណាស់ ! គ្មាននរណាម្នាក់ដែលធ្លាប់ធ្វើឲ្យនាងយំខ្លាំងថ្នាក់នេះដូចជាឯងនោះទេ! ខ្ញុំខំគិតថាខ្ញុំបានប្រគល់កូនស្រីឲ្យទៅមនុស្សល្អដូចជាឯង! ខ្ញុំគិតថាឯងបានថែរក្សាកូនស្រីរបស់ខ្ញុំមិនឲ្យកូនស្រីរបស់ខ្ញុំមានការឈឺចាប់ហើយនឹងផ្ដល់ភាពកក់ក្តៅឲ្យគេតែខ្ញុំបែរជាគិតខុសដែលប្រគល់កូនស្រីខ្ញុំឲ្យទៅរស់នៅក្នុងភាពសោកសៅបែបនេះ! ខ្ញុំមិនត្រូវការឲ្យកូនស្រីខ្ញុំរស់នៅជាមួយមនុស្សដែលរកក្តីសុខឲ្យនាងមិនបាននោះទេ! បើសិនជាកូនស្រីខ្ញុំត្រូវរស់នៅរងទឹកភ្នែកបែបនេះរាល់ថ្ងៃតើខ្ញុំសុខចិត្តដែរហីឯងនិយាយមើល?!"។ ប៉ារបស់ ណាណា ក៏និយាយបែបនេះទៅកាន់ នាយកំលោះ ហើយពេលនោះ លីថេយ៍ កាន់តែមានទឹកមុខស្រពាប់ស្រពោនជាងមុនទៅទៀត។

"ខ្ញុំដឹងថាការបកស្រាយរបស់ខ្ញុំវាគ្មានន័យអ្វីនោះទេ! ខ្ញុំគ្រាន់តែដឹងថាអ្វីគ្រប់យ៉ាងគឺមកពីខ្ញុំតែខ្ញុំសូមឲ្យអ្នកទាំងពីរទុកឪកាសឲ្យខ្ញុំខ្លះផង! ខ្ញុំពិតជាស្រឡាញ់ ណាណា ខ្លាំងណាស់! ខ្ញុំពិតជាស្រឡាញ់គេពិតមែនហើយខ្ញុំដឹងថាខ្ញុំពិតជាមានកំហុសនៅក្នុងរឿងនេះទើបខ្ញុំចង់ត្រឡប់មកវិញដើម្បីសុំឲ្យអ្នកទាំងអស់គ្នាផ្ដល់ឱកាសឲ្យ! ខ្ញុំសូមលោកប៉ាហើយនិងអ្នកម៉ាក់អនុញ្ញាតឲ្យខ្ញុំជួប ណាណា ផងទៅ!"។ លីថេយ៍ ក៏និយាយដោយការទទួលដឹងកំហុសហើយស្រពោនជាខ្លាំងរួចពេលនោះឪពុកម្ដាយ ណាណា ក៏សម្លឹងមើលមុខគ្នា។

" ណាណា គេមិននៅទីនេះនោះទេ! នាងទៅសាកលវិទ្យាល័យបាត់ហើយ!"។ ម៉ាក់របស់ ណាណា ក៏ប្រាប់ទៅកាន់ លីថេយ៍ បែបនេះហើយនាយកំលោះលឺបែបនេះហើយគេក៏ប្រញាប់ញញឹមដាក់ហើយក៏ឱនក្បាលរួចក៏ចាកចេញទៅ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now