"ម៉េចក៏អញ្ចឹង?! មានរឿងអីកើតឡើង? តើនាយកសាលានោះគេមិនឲ្យ ណាណា មករៀនមែនទេ? នេះហេតុអីបានជាបែបនេះ?"។ ជេម ក៏និយាយបែបនេះដោយភាពហួសចិត្តព្រោះថាបើសិនជានាងឈប់ពីទីនេះទៅគេហាក់បីដូចជាគ្មានអ្វីទៀតនាំឲ្យគេនៅទីនេះឡើយទើប សេលីន ក៏អង្អែលដៃគេតិចៗកុំឲ្យគេមានអារម្មណ៍ថាជ្រួលច្របល់។
"ចាំស្ដាប់ខ្ញុំសិន! ដែលខ្ញុំមករក ជេម នៅក្នុងថ្ងៃនេះមិនមែនចង់ប្រាប់ដំណឹងមិនល្អមកដល់ ជេម នោះទេ! ណាណា បានផ្លាស់ប្ដូរទៅសាលាមួយដែលនៅក្បែរផ្ទះរបស់នាងវិញ! វាជាសឆកលវិទ្យាល័យដូចគ្នា! នាងផ្ទេរឈ្មោះពីទីនេះហើយទៅរៀននៅទីនោះទើបខ្ញុំចង់មកប្រាប់ ជេក ថាតើ ជេម មានចំណាប់អារម្មណ៍ចង់ប្ដូរសាលាទៅដែរទេព្រោះខ្ញុំក៏នឹងប្តូរទៅដូចគ្នា! ហើយខ្ញុំនឹកឃើញថា ជេម ក៏ប្រហែលជាអាចនឹងចង់ទៅមើល ណាណា ដូចគ្នាទើបបានជាខ្ញុំចង់និយាយរឿងនេះជាមួយនឹង ជេម តើគិតយ៉ាងម៉េចដែរ?"។ សេលីន ក៏តបបែបនេះដោយទឹកមុខស្រស់ស្រាយហើយ ជេុំ ដែលស្ដាប់ឮក៏ប្ដូរទឹកមុខពីជ្រួលច្របល់មកជារីករាយមុននឹងងក់ក្បាល។
"ខ្ញុំព្រម!! នៀកខ្ញុំព្រម 100% តែម្ដង! ខ្ញុំកំពុងតែគិតរកហេតុផលដើម្បីផ្លាស់ប្ដូរចេញពីសាលាយូរហើយបើមិនព្រោះតែ ណាណា នៅទីនេះខ្ញុំក៏ប្ដូរសាលាបាត់ណាស់យូរទៅហើយ! ខ្ញុំពិតជាមិនចង់រៀននៅក្រោមឱវាទរបស់មនុស្សម្នាក់នោះទេ! អរគុណច្រើនណាស់ សេលីន ! ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់! មិននឹកស្មានទេថានាងនាំដំណឹងល្អបែបនេះមកប្រាប់ខ្ញុំ! អរគុណខ្លាំងណាស់!"។ ជេម ក៏ក្រោកឈរដៃគេទាំងសងខាងក្រសោបដៃនាងយ៉ាងជាប់ហើយញញឹមយ៉ាងសង្ហាដាក់នាងដែលធ្វើឲ្យ សេលីន មើលហើយក៏មានអារម្មណ៍ថារីករាយបើទោះបីជារឿងទាំងអស់នោះមិនបានគេមិនបានរីករាយព្រោះតែនាងក៏ដោយចុះ។
"អញ្ចឹងពួកយើងទៅបំពេញបែបបទនៅពេលនេះតែម្ដងទៅ! ណាណា គេបានធ្វើបែបបទបំពេញតាំងពីម្សិលមិញម៉្លេះដូច្នេះហើយទើបខ្ញុំចង់មកប្រាប់ ជេម ហើយពួកយើងអាចទៅធ្វើជាមួយគ្នានៅពេលនេះតែម្ដង!"។ សេលីន ក៏រៀបរាប់បន្តហើយ ជេម ក៏ញញឹមមិនរង់ចាំយូរក៏ទាញដៃ សេលីន ហើយកាន់ដៃរបស់នាងអូសទៅទីចាតើការតែម្ដងហើយទិដ្ឋភាពបែបនេះ សេលីន ពិតជាចង់ឲ្យវាឈប់ត្រឹមនេះនៅពេលដែលគេកាន់ដៃនាងហើយដើរទៅជាមួយគ្នាដោយគ្មានកង្វល់ នាងពិតជាចង់ខ្លាំងណាស់ទោះបីជាមានពេលខ្លីប៉ុណ្ណាក៏នាងគិតថាវាគឺជាពេលវេលាមានតម្លៃក៏ព្រោះតែនាងគិតនៅលើគេលើសពីអ្វីដែលហៅថាមិត្តទាំងដែលដឹងថាបុរសម្នាក់នោះ អាចនឹងមិនចាប់អារម្មណ៍ឬក៏អាចនឹងផ្ដល់ឱកាសឲ្យនាងនៅពេលណាមួយឡើយ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ??????????????????????
Start from the beginning