抖阴社区

????? ?? : ??????????????????????

Start from the beginning
                                    

"ស្រីវ៉ែនតាម្នាក់នោះមានមិត្តប្រុសទេ?"។ នៅឯជ្រុងម្ខាងនៃសកម្មភាពពួកគេក៏មានកំលោះសង្ហាម្នាក់ដែលតែងខ្លួនតាមរបៀបបុរសបែបឡូយឆាយនោះកំពុងតែសម្លឹងមកមើលនាងជាមួយនឹង ជេម ដែលកាន់ដៃគ្នាដើរដោយទឹកមុខរបស់នាយគឺមាំហើយពិតជាងឿងឆ្ងល់ចំពោះអ្វីដែលគេបានឃើញមែនទែន។

"បងមើលអីគេហ្នឹងបង រ៉េន ?"។ ពេលនោះកំលោះសង្ហាម្នាក់ទៀតដែលមានភាពស្រគំស្រគុំនិងមិនសូវមាត់ក៏នោះក៏ងាកមកសួរហើយ រ៉េនដូ ដែលសម្លឹងមើលនោះពួកគេនោះក៏ជ្រែងដៃចូលហោប៉ៅហើយងាកមកតបគេវិញ។

"នៀកមិញឯងមិនបានមើលអីសោះហ្អែង លូកាស ? ឯងមិនឃើញទេថាស្រីវ៉ែនតាម្នាក់នោះគេមានមិត្តប្រុស?! នេះគេមានមិត្តប្រុសតាំងពីពេលណា!?។ រ៉េនដូ និយាយបែបនេះមកកាន់ លូកាស ហើយ លូកាស ក៏ចងចិញ្ចើមមុននឹងទាញទូរសព្ទមកចុចធ្វើជាមិនដឹងព្រោះគេជាមនុស្សដែលមិនដែលខ្វល់ពីអ្វីនៅជុំវិញខ្លួនក្រៅពីមិត្តភក្តិប៉ុន្មាននាក់និងអ្នកផ្ទះហើយនិងរឿងការងារព្រោះមនុស្សគេមិនមាត់ក៏មិនដែលនិយាយច្រើនហើយក៏មិនចូលចិត្តសាំញ៉ាំ។

ទីចាត់ការ...

<តុកតុក>ពេលនេះទ្វារបន្ទប់របស់នាយកសាលាក៏ត្រូវបានគេគោះទ្វារទាំងពេលនេះអារម្មណ៍ធ្វើការរបស់គេគ្មានសូម្បីតែបន្តិចក្រៅពីទឹកមុខមាំហើយដៃក៏ផ្គុំចូលគ្នាជាប់រហូតព្រោះគេពិតជារបស់ខូចចិត្ត ឈឺចាប់ ស្ពឹកខួរក្បាល ត្រចៀកក៏ស្ដាប់អ្វីមិនសូវឮមានអារម្មណ៍ដឹងត្រឹមតែម្យ៉ាងថាគេដូចជាត្រូវមនុស្សម្នាក់ដកយកបេះដូងទៅបាតើស្រស់ៗយ៉ាងអញ្ចឹង។

"ខ្ញុំសុំមកដាក់ពាក្យផ្ទេរសាលាមិនអនុញ្ញាតស្វាគមន៍ឲ្យគេចូលមកខ្លះទេអី?!"។ មិនរង់ចាំការអនុញ្ញាតតែកំលោះម្នាក់នេះក៏បើកទ្វាររុញចូលមកជាមួយនឹង សេលីន ហើយពេលនោះ លីថេយ៍ ក៏សម្លក់មើលមុខរបស់គេទាំងអារម្មណ៍មិនល្អខណៈពេល ជេម កំពុងតែឌឺដងគេដូចគ្នា។

"ចង់ផ្ទេរទៅសាលាណា?"។ ពេលនោះ លីថេយ៍ ក៏ងាកទៅសួរនាំហើយពេលនោះ ជេម ក៏ញញឹមដោយពេញចិត្តរួចក៏ដើរទៅតបនឹងគេវិញ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now