抖阴社区

????? ?? : ???????????????????????

Start from the beginning
                                    

"ចាំ-ចាំបន្តិចណា៎! ខ្ញុំជិតរួចហើយ! ចាំតែបន្តិចទៀតទេ! សុំទៅរៀបចំសៀវភៅសិនណា!"។ ដើម្បីកុំឲ្យបុរសនៅខាងក្រៅនោះងឿងឆ្ងល់ច្រើន ណាណា តបហើយពេលនោះ លីថេយ៍ ក៏ញញឹមមុននឹងស្រវាឱប ណាណា ជាប់ហើយពេលនោះនាងក្រមុំក៏ខាំមាត់ហើយលើកដៃមកគក់ដើមទ្រូងរបស់គេ។

"លែងខ្ញុំទៅ! មកឪបរឹតស្អី?"។ ពេលនេះ ណាណា ក៏ស្ដីឱ្យគេហើយពេលនោះ លីថេយ៍ ក៏សម្លឹងមើលមុននាងដោយជ្រួញចិញ្ចើម។

"ចុះមិញនេះបងដើរចេញទៅតែអូនបងឃាត់ធ្វើអី? បើមិនចង់ឲ្យបងនៅទេបងចេញទៅឥឡូវក៏បាន! ចេញទៅដើម្បីឲ្យគេខ្លះបានដឹងថាអូនកំពុងតែរវល់ពិតមែន! នៀកចង់ឱ្យបងចេញទៅហើយបងក៏ចេញទៅហើយ!"។ លីថេយ៍ ក៏នៅតែរអ៊ូទៅកាន់ ណាណា ដោយទឹកមុខភាពជាអ្នកឈ្នះខណៈពេលដែល ណាណា ខាំមាត់ហើយសម្លក់សម្លឹងគេមុននឹងលើកដៃច្រានគេឲ្យទៅអង្គុយនៅលើសាឡុងហើយក៏ស្រវ៉ាទៅទាញកាតាបមុននឹងដើរមកចង្អុលមុខគេ។

"ខ្ញុំពិតជាត្រូវការឲ្យលោកចេញតែមិនមែននៅពេលនេះទេ! និយាយគ្នាឲ្យហើយនៅពេលដែលខ្ញុំចាកចេញពី អាផាតមែន នេះហើយលោកត្រូវតែចេញទៅឲ្យបាត់ៗ! នៅពេលដែលខ្ញុំត្រឡប់មកវិញហាមឲ្យខ្ញុំឃើញមុខរបស់លោកជាដាច់ខាត! ខ្ញុំមិនចង់ឃើញមុខលោកនៅទីនេះនោះទេ! លោកត្រូវតែបាត់មុខពីទីនេះ! ខ្ញុំមិនបានចាក់សោរទ្វារក្រៅនោះទេ! ពេលដែលខ្ញុំចាកចេញហើយសុំលោកប្រញាប់ទៅឲ្យផុតផង!"។ ណាណា ក៏តបបែបនេះមុននឹងនាងទាញទុវារមួយទំហឹងទុកឲ្យនាយកម្លោះដែលនៅក្នុងផ្ទះម្នាក់ឯងនេះអង្គុយញញឹម។

"អរុណសួស្ដី ជេម !"។ នាងក្រមុំក៏ចេញមកហើយញញឹមយ៉ាងស្រស់ស្រាយដាក់គេទាំងកាន់តែលើកទ្វារជាប់ហើយពេលនេះ ជេម ក៏ញញឹមមុននឹងសម្លឹងមើលនាងហាក់បីដូចជាមានឫកពារចម្លែក។

"ថ្ងៃនេះស្រស់ស្រាយណសស់ ណាណា ! អូនមើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់! មានរឿងល្អមែនទេ?"។ ពេលនោះ ជេម ក៏សួរនាំហើយនាងក្រមុំក៏បានរុញ ជេម ឲ្យដើរចាកចេញទៅយ៉ាងលឿនតែម្ដង។

"គ្មានអីទេ! គ្រាន់តែឃើញមុខ ជេក ហើយសប្បាយចិត្តតោះទៅរៀនទៅ! ខ្ញុំខ្លាចយឺតពេលខ្លាំងណាស់!"។ ណាណា ក៏ខំរុញគេចេញទៅតែពេលនោះ ជេម ក៏ងឿងឆ្ងល់មុននឹងគេឈប់ហើយក៏ងាកមកសម្លឹងមើល ណាណា មុននឹងសម្លឹងទៅមើលទ្វារអាផាតមែនរបស់នាង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now