抖阴社区

????? ?? : ?????????????????

Start from the beginning
                                    

"លោក រ៉េនដូ សូមប្រយ័ត្នសម្ដីរបស់លោកបន្តិចណា! ឲ្យដឹងផងថាខ្លួនឯងកំពុងតែនិយាយអី! ម៉េចនិយាយសម្ដីដែលគ្មានសុជីវធម៌បែបនេះ?"។ សេលីន ក៏និយាយបែបនេះមកកាន់ រ៉េនដូ ហើយនាយកំលោះក៏ញញឹមចុងមាត់ហាក់បីដូចជាហួសចិត្តមុននឹងយកដៃជ្រែងហោប៉ៅហើយសម្លឹងមើលមុខនាង។

"ខ្ញុំធ្លាប់គិតថានាងខុសពីមនុស្សស្រីដែលខ្ញុំធ្លាប់ជួបណីមុន! ប៉ុន្តែគិតចុះគិតឡើងនាងដូចជាមិនខុសពីមនុស្សស្រីដែលខ្ញុំធ្លាប់ជួបផង! ខ្លួនមួយចង់ជាន់ទូកពីរបី! នៀកគ្រួសារក្រីក្រថ្នាក់ត្រូវតោងប្រុសអ្នកមានឲ្យបានច្រើនមែនទេឬក៏អាម្នាក់នោះវាមានដែរ!? វាមានដល់កម្រិតណា? វាមានជាងខ្ញុំឬក៏យ៉ាងម៉េចទើបបានជាត្រូវប្ដូរសាលាហើយក៏ចែកគ្នាពីរនាក់មិត្តភក្តិបែបនេះ? មិត្តភាពបែបនេះពិតជាកម្ររកមានខ្លាំងណាស់!"។ <ផាច់>គ្រាន់តែសម្ដីរបស់គេនិយាយផុតពីមាត់បន្តិចនោះក៏ត្រូវបានបាតដៃស្ដើងទះមកលើផ្ទៃមុខរបស់គេដោយមិនបានតាំងចិត្តហើយពេលនោះ សេលីន ក៏ទ្រឹងដៃព្រោះនាងភ្ញាក់ផ្អើលដែលនាងមិនដែលធ្លាប់ទះអ្នកណាពីមុនមកទាំងនេះជាលើកទីមួយដោយសារតែមីងពិតជាខឹងមិនសម្ដីរបស់គេខ្លាំងរហូតនេះនិយាយអ្វីមិនចេញដៃក៏ចាប់ផ្ដើមផ្ទះគេដោយស្វ័យប្រវត្តិ។

"ខ្ញុំ..ខ្ញុំសុំទោស! ខ្ញុំគ្មានចេតនាចង់ទះកំផ្លៀងលោកទេតែដោយសារតែសំដីលោកវាហួសហេតុបន្តិច!"។ សេលីន បែរជានិយាយបែបនេះហើយពេលនោះ រ៉េនដូ ក៏ឈរស្ទាបថ្ពាល់របស់គេមុននឹងយកអណ្ដាតថ្ពាល់របស់គេមុននឹងញញឹមចុងមាត់ព្រោះអីជាលើកទីមួយដែលគេស៊ីកំផ្លៀងមនុស្សស្រីទាំងដែលគេធ្លាប់ញ៉ែស្រីតាំងពីដើមមកដល់ពេលនេះគ្មាននារីណាម្នាក់ដែលហ៊ានទះកំផ្លៀងគេក្រៅពីមកឈរអោបថើបគេឬក៏តាមស្រឡាញ់គេនោះទេហើយនាងគឺជាករណីទីមួយដែលមកទះកំផ្លៀងគេនោះឯង។

"អញ្ចឹងអ្ហេស?! ចុះនាងគិតថានៅពេលដែលនាងវ៉ៃខ្ញុំហើយនោះនាងនឹងរួចខ្លួនមែនទេ សេលីន ?"។ ពេលនោះរ៉េនដូក៏ទ្រានខ្លួនមកកាន់តែជិតនាងហើយពេលនោះ សេលីន ក៏អែនខ្លួនទៅក្រោយបំណងចង់គេចតែ រ៉េនដូ ក៏ចាប់ស្មារបស់នាងជាប់ធ្វើឲ្យនាងរត់ទៅណាក៏មិនរួចហើយនាងក្រមុំក៏ស្លន់ស្លោ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now