"ពេលនៀកកំពុងតែមានស្ថានភាពមិនល្អ! សុំ ម៉ាលីហ្សា ជួយរក្សាភាពស្ងៀមស្ងាត់ហើយនៅឲ្យស្ងៀមៗផងទៅ! ពេលនេះមិនមែនជាពេលដែលត្រូវមកបន្ទោសអ្នកណាថាមានកំហុសនោះទេ!"។ ជូលៀ នាងក៏និយាយដោយមុខមាំហើយពេលនោះនាងក្រមុំ ណាណា ក៏សម្លឹងមើល ជូលៀ ដោយភាពរំជួលចិត្តកាលបើឃើញ ជូលៀ ការពារនាងមុននឹងហើយពេលនោះ ម៉ាលីហ្សា ក៏នៅតែស្រក់ទឹកភ្នែកមុននឹងនាងសម្លក់សម្លឹង ណាណា មិនឈប់។
ពេលនេះបន្ទប់សង្គ្រោះបន្ទាន់ក៏បានបិទភ្លើងក្រហមបញ្ជាក់ថាការសង្គ្រោះគឺបានរួចរាល់អស់ទៅហើយទើបពេលនេះគ្រប់គ្នាក៏ក្រោកឈរព្រមគ្នាហើយពេលនោះ ម៉ាលីហ្សា ក៏ច្រាន ណាណា ទៅក្រោយគេមុននឹងនាងក៏ជ្រាលចូលជាមួយនឹងគ្រួសារគេផងដែរហើយដុកទ័រក៏ដើរចេញមកម្នាក់ៗសង្ឃឹមថានឹងបានស្ដាប់ដំណឹងល្អដែលពួកគេចង់ស្ដាប់។
"កូនប្រុសរបស់ខ្ញុំយ៉ាងម៉េចហើយលោកលោកគ្រូពេទ្យ?"។ ពេលនេះ ថេយ៉ុង ក៏សួរនាំមុនគេទើបពេលនោះដុកទ័រដោះម៉ាស់ចេញហើយក៏ញញឹមបន្តិច។
"លោកប្រុសគឺគាត់ឆ្លងផុតពីគ្រោះថ្នាក់ហើយ! ពួកយើងធ្វើការជួយសង្គ្រោះនិងជួយដេររបួសខ្លះៗឲ្យជិតវិញ! នៅមានរបួសខ្លះត្រូវការពេលវេលាដើម្បីព្យាបាលប៉ុន្តែមានឬរភងមួយដែលអាចនឹងមិនល្អ!"។ សំដីដែលដុកទ័រនិយាយនេះធ្វើឲ្យ ម៉ូលី ជាម្ដាយធ្លាក់ថ្លើមក្តុកតែម្ដងហើយ ម៉ូយ៉ុង ក៏ខ្ទប់មាត់មានអារម្មណ៍ថាមិនចង់ឮរឿងទាំងអស់នោះខណៈ ជូលៀ ពេលនេះក៏មាន ស៊ុកជីន ដែលជួយឱបហើយអង្អែលស្មាជាប់លាប់ទើបពេលនោះ ម៉ាលីហ្សា ក៏យំដូចជាតួកំសត់ជាងនរណាទាំងអស់នៅក្នុងក្រុមគ្រួសារគេយ៉ាងអញ្ចឹង។
"ហុឹក..អ្ហឹក...នេះ...នេះ..អ្ហឹក.. ថេយ៍ ធ្វើអីគេកើតអីទៅលោកគ្រូពេទ្យ...ហុឹក...!"។ ម៉ាលីហ្សា ក៏សួរទាំងទឹកភ្នែកស្រក់ហូរហើយពេលនោះ ណាណា ដែលនៅឈរខាងក្រោយក៏រង់ចាំស្ដាប់ព្រោះនាងមិនអាចមានចំណែកណាមួយដើម្បីចូលជិតពួកគេឡើយ។
"គ្រោះថ្នាក់មួយនេះធ្វើឲ្យប៉ះទង្គិចទៅដល់ក្បាលរបស់គាត់ជាខ្លាំង! លលាដ៍ក្នាលមុខនិងក្រោយគឺប្រេះហើយធ្វើឲ្យខ្ទាំឈាមកកចូលទៅជាប់នឹងខួរខាងក្រោយបណ្ដាលឱ្យសង្កត់នៅលើសរសៃប្រាសាទនៃការចងចាំនោះរាងខ្លាំង! ពួកយើងមិនអាចធ្វើការរំលាយឈាមតាមបែបវេជ្ជសាស្ត្រនោះទេព្រោះវាធ្វើឲ្យប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទនៃគាត់ដែលអាចធ្វើឲ្យគាត់មានជំងឺកាន់តែធ្ងន់ធ្ងរជាងនេះ! អញ្ចឹងហើយពួកយើងមានតែរង់ចាំពេលវេលាដើម្បីឲ្យឈាមហ្នឹងវារលាយដោយខ្លួនឯង! អាចថាគាត់មិនមានការចងចាំអ្វីទាំងអស់សូម្បីតែខ្លួនគាត់ជានរណានោះក្នុងមួយរយះនេះ!"។ សម្ដីនេះគ្រាន់តែឮហើយម្នាក់ៗក៏ស្រឡាំងកាំងចំហរមាត់គ្រប់គ្នាហើយពេលនោះ ម៉ាលីហ្សា ក៏ស្រាប់តែលើកដៃខ្ទប់មាត់មុននឹងអង្គុយចុះឱបខ្លួនឯងយំហើយពេលនោះ ណាណា នាងក៏ត្រូវទ្រេតខ្លួនទៅខាងក្រោយសឹងតែទប់ជំហរលែងជាប់នៅពេលដែលឮពាក្យសម្ដីបែបនេះ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????
Start from the beginning