抖阴社区

????? ?? : ?????????

Start from the beginning
                                    

"មិនអីទេលោកម្ចាស់ គ្រីហ្វីន ! ពួកយើងនឹងព្យាយាមរុករកវិធីដើម្បីជួយ លោកប្រុស លីថេយ៍ ឲ្យគាត់ឆាប់ល្អឡើងវិញ! អ្នកទាំងអស់គ្នាអាចព្យាយាមជួយរំលឹកការចងចាំដល់គាត់ប្រាប់គាត់ថាខ្លួនឯងជានរណា? និយាយរឿងជាមួយគាត់ពីមុនឲ្យគាត់ស្ដាប់ទៅ! ប៉ុន្តែបើសិនជាគាត់ឈឺក្បាលពេកកុំបង្ខំគាត់ឲ្យសោះ!"។ ពេលនេះដុកទ័េរក៏ណែនាំវិធីខ្លះហើយនិយាយប្រាប់ទៅដល់អ្នកទាំងអស់គ្នាទើបពេលនោះ ស៊ុកជីន ក៏លួងលោមអ្នកទាំងអស់គ្នានៅជុំវិញនេះ។

"មិនអីទេ! យ៉ាងណា ថេយ៍ ក៏បានឆ្លងផុតគ្រោះថ្នាក់ហើយ! វាក៏ជារឿងល្អដែរ! កុំឲ្យតែគេគករោះថ្នាក់ធ្ងន់ជាងនេះគឺល្អហើយ! រឿងការចងចាំពួកយើងអាចជួយនាំគ្នាបង្កើតអនុស្សាវរីយ៍ឲ្យគេនឹងរឿងខ្លះៗឲ្យគេចាំ! ពេលខ្លះអាចលើកបំបាត់រឿងមិនល្អខ្លះ! និយាយរឿងល្អៗអាចឱ្យគេមិនស្គាល់នូវការចងចាំល្អៗ! គេមិនមែនមិនអាចដូចដើមឯណា! កុំពិបាកចិត្តខ្លាំងពេកអី!"។ ស៊ុកជីន លើកទឹកចិត្តអ្នកទាំងអស់គ្នាទើបពួកគេងក់ក្បាលហើយពេលនោះ ណាណា មានទឹកមុខតឹងតែងជាទីបំផុត។

"នាងឈរទីនេះធ្វើអី? បានឮហើយពេញត្រចៀកហើយមែនទេ? ពេលនេះនាងសប្បាយចិត្តហើយមែនទេ?"។ ម៉ាលីហ្សា ក៏និយាយបែបនេះទៅកាន់ ណាណា ហើយពេលនោះ ណាណា ក៏សម្លឹងមើលនាងដោយទឹកភ្នែករលីងរលោង។

"ខ្ញុំមិនបានមានបំណងបែបនេះទេ...ខ្ញុំមិនចង់ឱ្យគេទៅជាបែបនេះទេ!"។ ណាណា ក៏និយាយបែបនេះដោយគ្មានកម្លាំងនៅក្នុងខ្លួនហើយពេលនោះ ម៉ាលីហ្សា ក៏លើកដៃមកចង្អុលនាងហើយក៏ច្រានដើមទ្រូងរបស់នាងតិចៗជាមួយនឹងចង្អុលដៃនាងដែលចង្អុលទៅលើខ្លួនរបស់នាង។

" ថេយ៍ គេមិនត្រូវការមនុស្សស្រីដូចជានាងដើម្បីមកបង្កើតការចងចាំជាមួយគេនោះទេក៏ព្រោះតែគេមានការចងចាំជាមួយនឹងនាងហ្នឹងហើយទើបបានជាធ្វើឲ្យគេធ្លាក់ដល់ដំណាក់កាលមួយនេះ! នាងគួរតែចាកចេញឲ្យបាត់ពីមុខពីមាត់គេទៅ!"។ ពេលនោះ ម៉ាលីហ្សា ក៏ធ្វើកាច្រាន ណាណា ឲ្យចាកចេញទៅឲ្យឆ្ងាយមុននឹងពេលនោះក្រុមគ្រួសារទាំងអស់មិនបានមាននរណារវល់នឹងពួកនាងនោះទេដោយសារតែពួកគេកំពុងអន្ទះសារនិងរង់ចាំដើម្បីបានទៅមើល លីថេយ៍ មុននឹងគ្រែរបស់នាយត្រូវបានរុញចេញមកហើយ ណាណា បានត្រឹមតែមើលគេពីចម្ងាយខណៈពេល ម៉ាលីហ្សា នៅតែច្រាននាងឲ្យចាកចេញដោយកំហឹង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now