抖阴社区

????? ?? : ???????????????????

Start from the beginning
                                    

"អត់ទេ...ទើបតែមកវិញពេលយប់នេះ! ចង់មើលថា ថេយ៍ យ៉ាងម៉េចហើយ? គេងបានលក់ស្រួលទេឬមួយក៏មិនស្រួលត្រង់ណា? នេះក្រោកឡើងចឹងមានបញ្ហាអីមែនទេ ថេយ៍ ? បងនៅឈឺត្រង់ណាដែរឬក៏អត់?"។ ពេលនោះ ម៉ាលីហ្សា ក៏សួរនាំទៅកាន់ លីថេយ៍ បែបនេះហើយពេលនោះនាយកំលោះក៏គ្រវីក្បាល។

"មិនអីទេ! ពេលនេះខ្ញុំគ្រាន់តែគ្មានការចងចាំតែប៉ុណ្ណោះតែរាងកាយធូរស្រាលច្រើនណាស់! ធម្មតាទេបើសិនជាមានរបួសក៏ត្រូវការពេលវេលាមកព្យាបាលដែរហើយនាងយប់ជ្រៅយ៉ាងនេះហើយមមិនទៅផ្ទះនៅទីនេះធ្វើអីទៅ?"។ លីថេយ៍ ក៏សួរនាំហើយពេលនោះ ម៉ាលីហ្សា ញញឹមហើយអង្គុយចុះ។

"ក៏ដូចនិយាយអញ្ចឹងថាខ្ញុំបារម្ភពីបង! ដឹងទេថាអូនបារម្ភពីបងយ៉ាងនេះគេងយ៉ាងម៉េចនឹងលក់ទៅ! ទើបវិលមកវិញនោះអី!"។ ម៉ាលីហ្សា កាន់ដៃគេហើយញញឹមស្រស់ដាក់នាងហើយពេលនោះ លីថេយ៍ ក៏ញញឹមស្មើ។

"ប្រាកដហើយថា ម៉ាលីហ្សា មិនមានរឿងអីលាក់បាំងជាមួយខ្ញុំ?"។ សុខៗក៏សួរបែបនេះហើយពេលនោះ ម៉ាលីហ្សា ក៏ចងចិញ្ចើមមុននឹងសម្លឹងមើល លីថេយ៍ ។

"លាក់បាំងរឿងអីទៅ? នេះបងនិយាយដូចជាអូននៀកកំពុងតែធ្វើរឿងអីមិនល្អដាក់បងអញ្ចឹង!"។ ម៉ាលីហ្សា ក៏តបបែបនេះទើបពេលនោះ លីថេយ៍ ឪនមុខចុះហើយញញឹមចុងមាត់។

"នេះខ្ញុំមិនទាន់បាននិយាយអីផងថា ម៉ាលីហ្សា ធ្វើរឿងមិនល្អ! រឺក៏កំពុងតែធ្វើមែនបានជានិយាយបែបនេះ?"។ លីថេយ៍ ក៏សួរសំណួរចាក់ដោតហើយពេលនោះ ម៉ាលីហ្សា ក៏មានអារម្មណ៍ថាភាំងៗមុននឹងនាងធ្វើទៅពុតជាមិនពេញចិត្តដាក់ លីថេយ៍ ។

"នេះម៉េចក៏បងនិយាយបែបនេះ? អូនបារម្ភពីបងរាល់ពេលវេលាទាំងអស់មិនមានពេលឯណាទៅគិតរឿងអីផ្សេងនោះទេ! នៀកអូនខំមកមើលថែបងម៉េចក៏បងនិយាយសំដីប្លែកៗចឹង? រឺមានមនុស្សមកនិយាយប្រាប់បងពីរឿងអី? អ៎!! រឺក៏នាង ណាណា ដែលព្យាយាមបំផ្លាញបងនោះគេមកនិយាយស្ដីសំដីអ្វីឲ្យបងនៀកឮហើយមិនពេញចិត្តនឹងអូនមែនទេ? នេះគេព្យាយាមបញ្ចុះបញ្ចូលញុះញង់បងឲ្យស្អប់អូនមែនទេ? ថេយ៍ អូនប្រាប់បងណា៎បើសិនជាមុននេះស្រីម្នាក់នោះបានមកទីនេះហើយនិយាយរឿងដែលមិនល្អៗប្រាប់បងបងកុំទៅជឿគេអី! មិនខ្វល់ថាសម្ដីគេនិយាយអ្វីក៏ដោយបងកុំស្ដាប់! បងនឹងគេគ្រាន់តែជាអតីតកាលបច្ចុប្បន្នបងស្រលាញ់អូន! បច្ចុប្បន្ននេះអូនគឺជាមនុស្សដែលបារម្ភពីបងជាងគេ! មនុស្សស្រីម្នាក់នោះគេមិនបានខ្វល់ពីបងនោះទេ! រឿងគ្រប់យ៉ាងគឺមនុស្សស្រីម្នាក់នោះជាអ្នកបង្កឡើង! គេជាដើមហេតុដែលធ្វើអោយបងនៅទីនេះហើយគេក៏មិនសាកសមនៅជាមួយបងដែរ! គ្មានអ្នកណាគេដែលស្រឡាញ់បងជាំងខ្ញុំនឹងយល់ពីបងជាងខ្ញុំនោះទេ!"។ ម៉ាលីហ្សា ព្យាយាមបកស្រាយយ៉ាងច្រើនទើបពេលនោះ លីថេយ៍ ក្រពាត់ដៃហើយសម្លឹងមើលនាង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now