"ចុះខ្ញុំមានទាន់និយាយអីឯណា? ហេតុអីបាន ម៉ាលីហ្សា បកស្រាយច្រើនម្ល៉េះ? ក្រែងមុននេះ ម៉ាលីហ្សា ក៏គិតថាខ្ញុំគេងលក់ហេ៎?"។ លីថេយ៍ ក៏និយាយបែបនេះទៅកាន់ ម៉ាឌីហ្សា ទើបពេលនោះ ម៉ាលីហ្សា នាងក៏មានអារម្មណ៍ថាធ្លោយខ្លួនបន្តិចដែលច្រឡំនិយាយច្រើនបែបនេះអាចនឹងធ្វើឲ្យគេកាន់តែសង្ស័យ។
"អូ...មែនហើយ! អូននេះចំមែន! មុននេះបងគេងលក់តើ! សុំទោសណាគ្រាន់តែមានអារម្មណ៍មិនល្អនៅពេលដែលគិតដល់គេ!"។ ម៉ាលីហ្សា ក៏និយាយបែបនេះហើយពេលនោះ លីថេយ៍ ក៏កាន់តែអស់សំណើចបន្ថែម។
"ចុះក្រែងមុននេះ ម៉ាលីហ្សា ថាទើបតែមកនៅពេលដែលខ្ញុំក្រោកពីគេង! ចុះម៉េចក៏ដឹងថាខ្ញុំគេងលក់? រឺនិយាយតាមសម្ដីរបស់ខ្ញុំឬក៏នាងកុហក?"។ លីថេយ៍ ក៏សួររឿងរ៉ាវបន្ថែមធ្វើឲ្យ ម៉ាលីហ្សា កាន់តែវ៉ល់បន្ថែមទៀត។
"នេះ...នេះក្រែងបងប្រាប់អូនថាមុននេះបងគេងតើ! អូនក៏និយាយតាមបងបានន័យថាម៉េចទៅ? អូនកុហករឿងអីទៅ?"។ ម៉ាលីហ្សា ក៏កាន់តែប្រឌិតរឿងលែងសមទើបពេលនោះ លីថេយ៍ គេក៏អែនមកជិតនាង។
"ព្រោះថាមុននេះ ម៉ាលីហ្សា និយាយច្បាស់លាស់ថាខ្ញុំគេងលក់ម៉េចនឹងអាចមានមនុស្សមកនិយាយប្រាប់បានទៅ! ដូច្នេះហើយខ្ញុំក៏និយាយតាមអ្វីដែរ ម៉ាលីហ្សា ប្រាប់! ម៉ាលីហ្សា ប្រាប់ថាមិញទើបតែមកឬក៏និយាយថាមុននេះឃើញខ្ញុំគេងលក់! អញ្ចឹងមួយណាជាការពិតខ្ញុំគ្រាន់តែចង់ដឹងការពិតតែប៉ុណ្ណោះព្រោះខ្ញុំជាមនុស្សដែលគ្មានការចងចាំ! គ្រាន់តែនិយាយការពិតប្រាប់ខ្ញុំតែប៉ុណ្ណោះព្រោះខ្ញុំស្អប់បំផុតមនុស្សដែលកុហកគឺខ្ញុំសង្ស័យបំផុតចំពោះទំនាក់ទំនងខ្ញុំហើយនឹង ណាណា មានបញ្ហាអីជាមួយនឹងគ្នា! ខ្ញុំជាមួយនឹង ណាណា នោះយ៉ាងម៉េចទៅ? ខ្ញុំចង់ដឹងរឿងទាំងអស់នេះតែនាងមិននិយាយអីសោះបន្តិចសូម្បីតែរឿងគ្រួសាររបស់ខ្ញុំក៏ ម៉ាលីហ្សា មិននិយាយឲ្យខ្ញុំស្ដាប់! មនុស្សខ្ញុំភ្លេចការចងចាំទាំងស្រុងសូម្បីខ្លួនឯងជានរណាក៏ខ្ញុំមិនដឹង! ខ្ញុំមិនមែនគ្រាន់តែចង់ដឹងពីទំនាក់ទំនងស្នេហានោះទេព្រោះពេលនេះខ្គុំកំពុងតែវង្វេងរកខ្លួនឯងមិនឃើញមានចិត្តឯណាបែងចែកថាស្រឡាញ់ឬក៏ស្អប់នោះ? រឿងទាំងនេះគឺជាបញ្ហារបស់ខ្ញុំមិនមែនសម្រេចតាមសម្តី ម៉ាលីហ្សា និយាយទេ!"។ ម៉ាលីហ្សា ត៊ស្តាប់ លីថេយ៍ និយាយហើយនាងមិនសុខចិត្តទើបនាងក៏ក្រោកឈរឡើងហើយដៃក្តាប់ចូលគ្នា។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????????
Start from the beginning