"ហេតុអីខ្ញុំត្រូវមកអង្គុយនិយាយរឿងស្នេហារបស់បងហើយនឹងគេម្នាក់នោះ? នេះសូម្បីតែបងជាមនុស្សដែលគ្មានការចងចាំក៏នៅនឹកឃើញគេជាងខ្ញុំ! បងមិនដែលនឹកពីខ្ញុំទាល់តែសោះទាំងដែលខ្ញុំជាមនុស្សដែលបារម្ភពីបងមុនគេ! ចាំមើលថាបើគ្មានមុខស្រីម្នាក់នោះតើបងនៅនឹកឃើញគេទៀតដែរឬក៏អត់? ពេលនេះមនុស្សដែលអង្គុយមើលថែបងជាអ្នកណាមនុស្សដែលអង្គុយមើលថែបងក៏ជាខ្ញុំហើយគេម្នាក់នោះបាត់ក្បាលទៅណា? នាងម្នាក់នេះប្រហែលជាលែងមកវិញហើយ! តើបងសង្ឃឹមអ្វីពីស្រីម្នាក់នោះទៀត?"។ ម៉ាលីហ្សា ថាឲ្យនាយក៏ទៅបាត់ហើយខណៈនោះ លីថេយ៍ ក៏មានទឹកមុខមាំជាខ្លាំង។
បន្ទប់ដាក់អីវ៉ាន់...
ពេលនេះនារីរាងស្ដើងម្នាក់កំពុងតែរើសខ្លួនចេញពីកៅអីខណៈដៃជាប់ចំណងខ្សែពួរយ៉ាងធំៗហើយមាត់ត្រូវគេបិទស្កត់យ៉ាងជិតនៅក្នុងបន្ទប់យ៉ាងងងឹតមួយប្រឹងរើសដៃទៅមកទៅមកដោយភាពថប់នៅក្នុងខ្លួនទើបពេលនោះឃើញបន្ទប់មានពន្លឺចាំងចូលមកនាងក៏សម្លឹងមើលឃើញហើយពេលនោះយប់ផងដែរដោយសារតែមានព្រះចន្ទពេញវង់ចាំចូលមកក្នុងបង្អួចធ្វើឲ្យនាងបានមើលឃើញរូបរាងមនុស្សពីរនាក់ប្រុសម្នាក់ដែលពាក់សំលៀកបំពាក់ជិតខ្លួនតែម្ដងជាមួយនឹងមនុស្សស្រីម្នាក់ទៀតដែលដើរចូលមករួចក៏និយាយជាមួយបុរសម្នាក់នោះដោយឲ្យលុយជាច្រើនឲ្យទៅគេ។
"ឯងធ្វើការបានល្អខ្លាំងណាស់! នេះគឺជាប្រាក់រង្វាន់លើកទឹកចិត្តឯង!"។ ពេលនោះ ម៉ាលីហ្សា ក៏ហុចលុយទៅឲ្យបុរសម្នាក់នោះហើយបុរសម្នាក់នោះទទួលវាគេជាមនុស្សដែលចាប់ ណាណា មុនមិញនេះហើយពេលនោះ ណាណា ក៏សម្លក់សម្លឹងទៅកាន់ ម៉ាលីហ្សា ទើបពេលនោះ ម៉ាលីហ្សា ដើរទៅជិត ណាណា ហើយក៏សម្លក់សម្លឹងនាងតែម្ដងមិននឹងចាប់ហែកស្កត់រុំមាត់ ណាណា ចេញ។
"ស្រីថោកទាបនាងចាប់យើងធ្វើស្អី។ រួចមាត់ពេលណា ណាណា ក៏ជេរ ម៉ាលីហ្សាហើយនាងសម្លក់សម្លឹង ណាណា រួចនាងខាំមាត់ហើយចាប់បោចសក់របស់ ណាណា តែម្ដង។
"ដល់ពេលនេះហើយនាងនៅចង់ធ្វើខ្លួនជាមនុស្សខ្លាំងទៀត! យើងគ្រាន់តែចង់ប្រាប់នាងថានេះអាចជាឱកាសចុងក្រោយដែលនាងអង្គុយដកដង្ហើមហើយទេដឹង! នាងនេះជាមារជ្រែកគ្រប់យ៉ាងដែលយើងមាន! បើគ្មាននាងនៅលើលោកនេះ ថេយ៍ ជារបស់យើងតែម្នាក់គត់! គេមិនដែលធ្លាប់គិតថានឹងមានស្នេហាតែនាងជាស្រីអាក្រក់ដំបូងបំផុតដែលធ្វើឲ្យ ថេយ៍ ក្លាយទៅជាបែបនេះ! មិនត្រឹមតែទាក់ឲ្យគេទេថែមទាំងបំផ្លាញទឹកចិត្តគេបន្ទាប់មកធ្វើឲ្យគេត្រូវក្លាយទៅជាបែបនេះ! ភ្លេចអស់ការចងចាំល្អៗទាំងប៉ុន្មានដែលគេមានមកលើយើង! នាងដឹងទេថាគេមានអារម្មណ៍លើយើងបែបណា? រឿងរ៉ាវគ្រប់យ៉ាងគេតែងតែគិតពីអារម្មណ៍របស់យើងមុនគេ! នាងដឹងតែថារឿងកាលពីនៅរៀនដែលយើងខំសាងរឿងច្រើនណាស់ដើម្បីឲ្យគេអាណិតយើងនោះ! យើងប្រើប្រាស់កម្លាំងប៉ុណ្ណាដើម្បីឲ្យគេនឹកអាណិតយើង! យើងតាក់តែងរឿងដើម្បីធ្វើឲ្យគេមានស្នាមរបួសនៅក្នុងចិត្តហើយតែងតែបារម្ភពីយើងព្រោះយើងស្រឡាញ់គេប៉ុន្តែយើងដឹងថាគេជាមនុស្សដែលមិនចូលចិត្តមានទំនាក់ទំនងជាមួយនឹងស្រីៗ! យើងតែងតែប្រើលុយនឹងឲ្យមនុស្សស្រីអស់នោះសម្តែងថាធ្វើបាបយើងដើម្បីឲ្យ ថេយ៍ ការពារយើង! តែពេលនេះគេត្រូវភ្លេចអស់រឿងទាំងនេះ! ពេលនេះគេមានទឹកមុខស្មើមកកាន់យើង! យើង...យើងខឹងខ្លាំងណាស់ដែលនាងបំផ្លាញផែនការរបស់យើងយូរឆ្នាំមកនេះឲ្យខ្ទេចខ្ទីអស់នៅក្នុងដៃរបស់នាង! ដូច្នេះហើយហេតុអីបាននាងគួរមានក្តីសុខងាយៗយ៉ាងនេះនោះ?"។ ម៉ាលីហ្សា ក៏និយាយសារភាពគ្រប់យ៉ាងពីរឿងរ៉ាវទាំងអស់តាំងពីដំបូងរបសៀនាងនឹង លីថេយ៍ ដល់ពេលនេះធ្វើឲ្យ ណាណា បើកភ្នែកធំៗកាលបើដឹងការពិតនៃរឿងដែលនឹកស្មានមិនដល់ប៉ុន្តែពេលនេះនាងក៏យល់ច្បាស់នៅរឿងដែល ម៉ាលីហ្សា រងគ្រោះព្រោះ លីថេយ៍ គឺវាមិនពិតគឡើយ នាងក៏យល់ពីអត្ថន័យច្បាស់ដែល ម៉ាលីហ្សា បានប្រាប់នោះដោយសារតែរឿងគ្រប់យ៉ាងគឺស្ថិតនៅក្រោមការរៀបចំរបស់ ម៉ាលីហ្សា ដែលប្រើប្រាស់ទឹកលុយដើម្បីបំពេញមហិច្ឆតារបស់ខ្លួនព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យ លីថេយ៍ មានអារម្មណ៍ថាដិតដាមជាមួយនឹងនាងតែប៉ុណ្ណោះរួចពេលដឹងការពិតបានធ្វើឲ្យ ណាណា សឹងតែភាំងមួយកន្លែងនេះទៅហើយ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????????
Start from the beginning