抖阴社区

????? ?? : ?????????????????????

Start from the beginning
                                    

"បើ ថេយ៍ នៅទីនេះខ្ញុំមិនខ្លាចពាក្យថាគ្រោះថ្នាក់នោះទេព្រោះពេលដែលខ្ញុំមានគ្រោះថ្នាក់ ថេយ៍ និងការពារខ្ញុំ!"។ ណាណា និយាយបែបនេះមុននឹងញញឹមពេញដោយក្តីស្រឡាញ់ព្រោះនាងនៅតែមិនភ្លេចពីភាពកក់ក្តៅដែលគេមានចំពោះនាងហើយពេលនោះ លីថេយ៍ ក៏សម្លឹងមើលនាងមុននឹងគេដកដៃចេញពីការក្រសោបរបស់នាង។

"រឿងលើកនេះជាការចៃដន្យទាំងស្រុង! បើសិនជាគ្មានភាពចៃដន្យកើតឡើងទេ! ខ្ញុំមិនដឹងទេថាគេនឹងចាក់សម្លាប់នាងនៅក្នុងមន្ទីរពេទ្យនេះឬក៏យ៉ាងណាទេ! នាងម៉េចនឹងអាចទុកចិត្តថាខ្ញុំនឹងមកជួយនាងបានគ្រប់ពេលទៅ? ហេតុអីបានជាពឹងពាក់ទៅលើអ្នកដទៃ? ជឿជាក់ខ្ញុំដល់ថ្នាក់នេះរឺ? ចុះបើសិនជាខ្ញុំមិនមកជួយនាង? ចុះបើសិនជាអ្នកដែលចាប់នាងមិនមែនជាមនុស្សដែលស្គាល់គ្នានោះ? ចុះបើសិនជានាងមានគ្រោះថ្នាក់ហើយខ្ញុំនេះមិនបានដឹងរឿងអ្វីទាល់តែសោះតើនាងនឹងគិតយ៉ាងណាទៅ?"។ លីថេយ៍ ក៏សួរនាំនាងដោយការហួសចិត្តហើយពេលនោះ ណាណា ក៏សម្លឹងមើលមុខគេមុននឹងញញឹមស្រាល។

"រឿងទាំងអស់នោះគ្មានថ្ងៃកើតឡើងឡើយព្រោះឲ្យតែពេលដែលខ្ញុំមានគ្រោះថ្នាក់ ថេយ៍ តែងតែបង្ហាញខ្លួនមិនមែនម្ដងប៉ុន្តែវាច្រើនដងណាស់មកហើយ! ពេលដែលខ្ញុំមានបញ្ហា ថេយ៍ តែងតែនៅក្បែរខ្ញុំ! ខ្ញុំមិនដែលធ្លាប់ចាប់អារម្មណ៍ទេថាតាមពិតទៅ ថេយ៍ ជាមនុស្សដែលជួយខ្ញុំនៅក្នុងពេលដែលខ្ញុំមានគ្រោះថ្នាក់បំផុត! ខ្ញុំគ្រាន់តែជាមនុស្សឆេវឆាវដែលមិនចេះគិត! ធ្លាប់គិតថា ថេយ៍ មិនដែលធ្លាប់កាន់ជើងខ្ញុំ! ធ្លាប់ខឹងដែល ថេយ៍ ជួយអ្នកដទៃតែមិនព្រមឈរខាងខ្ញុំប៉ុន្តែខ្ញុំមិនដែលគិតទេថា ថេយ៍ ធ្លាប់លះបង់ជីវិតនិងលះបង់គ្រប់យ៉ាងប្ដូរសុវត្ថិភាពដើម្បីមកជួយខ្ញុំ! ខ្ញុំបែរជាមិនដែលធ្លាប់បានមើលឃើញរឿងទាំងអស់នេះហើយខឹង ថេយ៍ ត្រឹមតែរឿងមួយជ្រុងខ្លីទើបធ្វើឲ្យពួកយើងក្លាយទៅជាបែបនេះ!"។ ណាណា ក៏រៀបរាប់ពីគ្រប់យ៉ាងដែលនាងបានដឹងហើយនាងក៏ពិតជាយល់ច្បាស់ថានៅពេលនេះមនុស្សដែលសំខាន់ជាងគេនិងមនុស្សដែលនៅក្បែរនាងក្នុងពេលដែលនាងត្រូវការបំផុតគឺជាគេហើយពេលនោះ លីថេយ៍ ក៏នៅតែមានទឹកមុខស្មើសម្លឹងមើលនាង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now