"នេះលោកដូចជាមកឈឺឆ្អាលនិងរឿងអ្នកដទៃជ្រុលពេកទេថឹង? លោកជានរណាទៅ? ត្រូវជាអ្វីនិងខ្ញុំបានជាមកចេះដឹង?"។ សេលីន សួរដោយហួចចិត្តហើយពេលនេះ រ៉េនដូ ក៏បើកភ្នែកធំៗមើលនាង។
"ខ្ញុំគឺ-"។ អណ្តាតទល់និយាយមកចេញព្រោះគេគ្មានចម្លើយពិតមែនថាគេត្រូវជាអីនិងនាងដែលរំខាននាងហើយពេលនេះ សេលីន ក៏មើលគេដោយការមិនពេញចិត្ត។
"នេះយើងជាអ្នកដទៃសោះ! ម៉េចក៏លោកមកឆាឆៅខ្ញុំ រករឿងខ្ញុំ? នេះយើងមិនពាក់ព័ន្ធគ្នាសោះម៉េចក៏លោកធ្វើចឹង? មិនថាខ្ញុំធ្វើអីក៏ដោយ! សុំតែម្យ៉ាងថាលោក រ៉េនដូ កុំមកពាក់ព័ន្ធនិងជីវិតខ្ញុំ!"។ សេលីន ក៏ថាឲ្យគេវិញមុននឹងនាងក៏ដើរចេញហើយលើកដៃវាសទឹកភ្នែកខណះផ្លូវចិត្តនាងកំពុងតែត្រូវ ជេម មើលរំលងហើយនៅមាន រ៉េនដូ ដែលមករករឿងទៀតហើយនាងក៏ពិបាកទទួលយក។
"កុំពាក់ព័ន្ធចឹងហេ៎?! ហឹស!"។ រ៉េនដូ ក៏សម្លឹងមើលខ្នងរបស់ សេលីន មុននិងក៏សើចក្នុងបំពង់កហាក់ហួសចិត្តតែម្តងទើបលើកដៃជ្រោងសក់ម្តងទៀត។
ថ្ងៃបន្ទាប់..
ផេនហោសន៍ របស់ លីថេយ៍ ...
បន្ទាប់ពីនាយកម្លោះបានធូរស្រាលរបួសហើយនោះពេលនេះគេក៏វិលមកវិញជាមួយនិងនាងក្រមុំដែលតាមមើលថែគេជាប់លាប់ពេលនេះក៏ជួយរៀបចំឥវ៉ាន់ឲ្យគេហើយនាយកម្លោះក៏ដាក់ខ្លួនអង្គុយមុននិងសម្លឹងមើលរូបថតដែលដាក់តាំងនោះ។
"រូបយើងថតពីពេលណា?"។ លីថេយ៍ ក៏កាន់រូបដែលពួកគេទៅ ដេត ជាលើកដំបូងនោះមកសួរ ណាណា ដែលកំពុងតែរៀបបន្ទប់ហើយនាងក្រមុំក៏មើលវាហើយក៏អង្គុយក្បែរគេ។
"ពេលយើងទៅ ដេត ជាលើកដំបូង! ជាលើកដំបូងដែលពួកយើងយល់ពីគ្នាមានភាពផ្អែមល្ហែមបំផុត! បងនិយាយប្រាប់អូនថាបងស្រលាញ់អូនបំផុតនៅពេលដែលយើងជិះកន្ត្រកវិលហើយក៏ថើបគ្នាលើនោះទៀតផង! ផ្សងថានិងមានសុភមង្គលជានិរន្តរ៍នោះអី!"។ ណាណា និយាយហាក់អួលដើមកព្រោះនេះជាអនុស្សាវរីយ៍ដល់ស្រស់ស្អាតបំផុតតែ លីថេយ៍ ស្តាប់ដោយមុខស្មើទៅវិញ។
"អ៎! អរគុណដែលបាននិយាយប្រាប់! នេះ ណាណា មិនកើតអីទេរឺ?"។ ពេលដែល លីថេយ៍ តបហើយនោះក៏ឃើញទឹកមុខ ណាណា ស្រពោនខ្លាំងណាស់គេក៏សួរនាំហើយនាងក្រមុំក៏ក្រវីក្បាលហើយខំញញឹម។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????????????????????????
Start from the beginning