ជម្រិតបេះដូងមេបញ្ហា រដូវកាលទី...

By PhanouSout

16.8K 563 322

ជារដូវកាលទីមួយក្នុង ស៊េរី : ម្ចាស់ស្នេហ៍កំណាច ( Bad romance ) 💘 ដែលពិពណ៌នាពីពន្លកជីវិតនឹងស្នេហានៃកូនៗរបស់កម្... More

Trailer
character Profile
ភាគទី 1 : ស្ថានភាពគ្រួសារគេហើយនិងនាង
ភាគទី ២ : បងធំប្រចាំសាកលវិទ្យាល័យ?!
ភាគទី ៣ : នាយកសង្ហានិងកញ្ញាមេបញ្ហា
ភាគទី ៤ : តំណែងជាអាណាព្យាបាល
ភាគទី ៥ : នារីស្បែកជើងក្រហមប៉ះនិងនាយកបោក
ភាគទី ៦ : ចាញ់ប្រៀប លីបោក គ្រីហ្វីន 😂
ភាគទី ៧ : ស្នាមថើបគ្រាដំបូងដល់សែនល្វីង
ភាគទី ៨ : នាងកូរជីវិតគេរឺក៏គេជាអ្នកកូរជីវិតនាង?
ភាគទី ៩ : ទីលំនៅថ្មីកែប្រែជីវិតកូនស្រីជើងល្អ 😎
ភាគទី ១០ : បង្កើតបញ្ហា
ភាគទី ១១ : ជួយដោយចៃដន្យ
ភាគទី ១២ : សង្សារក្លែង
ភាគទី ១៣ : គូស្នេហ៍ក្នុងឆាកល្ខោន
ភាគទី ១៤ : ជំនួយដូរសំណង
ភាគទី ១៥ : ក្បែរបានហាមស្នេហ៍
ភាគទី ១៦ : នាងជាសង្សារដំបូងរបស់ខ្ញុំ
ភាគទី ១៧ : សិស្សចំណូលថ្មី
ភាគទី ១៨ : ចំណុចខ្សោយរបស់នាង
ភាគទី ១៩ : ឈប់សម្តែងហើយមកជាការពិត
ភាគទី ២០ : ហាមនាងតែមិនមែនខ្ញុំ
ភាគទី ២១ : ថ្ងៃដំបូងនៃការសេពគប់គ្នា
ភាគទី ២២ : សងសឹក
ភាគទី ២៣ : សង្សារដែលមិនយល់ចិត្ត
ភាគទី ២៤ : អ្នកដទៃដែលយល់ចិត្ត
ភាគទី ២៥ : គូដណ្តឹងមកទារចំណង
ភាគទី ២៦ : លីថេយ៍ ដោះកំបាំងសុភាពបុរស
ភាគទី ២៧ : ក្តីស្រលាញ់គេគឺមិនធម្មតា
ភាគទី ២៨ : លើកដំបូងនៃដំណាក់កាលសេពគប់ 🔞
ភាគទី ២៩ : ក្តីសុខដែលគេប្រគល់ឲ្យ ( 19+⚠️ )
ភាគទី ៣០ : ចង់ប្តូរដំណែង
ភាគទី ៣១ : ការផ្តាច់ពាក្យ
ភាគទី ៣២ : ទំនួលខុសត្រូវរបស់គ្រួសារ គ្រីហ្វីន
ភាគទី ៣៣ : ប្តូរមកជាគូដណ្តឹង
ភាគទី ៣៤ : ផ្លាស់ប្តូរដើម្បីបង
ភាគទី ៣៥ : បងមិនឲ្យអូនចាកចេញឡើយ
ភាគទី ៣៦ : មិនចូលចិត្ត 🔞
ភាគទី ៣៧ : រាត្រីនៃក្តីសុខ 19+ ⚠️
ភាគទី ៣៨ : នាងគួរឲ្យចាប់អារម្មណ៍
ភាគទី ៣៩ : ទំនាក់ទំនងដែលត្រូវបានលាតត្រដាង
ភាគទី ៤០ : អ្នកឈ្នះជាគេ
ភាគទី ៤១ : វត្តមានមិនសំខាន់
ភាគទី ៤២ : មិត្តជិតស្និទ្ធរបស់ លីថេយ៍
ភាគទី ៤៣ : ជំនួបដំបូងនៃបងថ្លៃរូបស្អាត
ភាគទី ៤៤ : មិត្តភក្តិស្រីដែលរាក់ទាក់
ភាគទី 45 : ទំនាក់ទំនងនៃគ្រួសារ អាល់ហ្វាណូ ជាមួយនិង ណាណា
ភាគទី ៤៦ : ដើមហេតុនៃការទទួលខុសត្រូវ
ភាគទី ៤៧ : ការពិតនៃមិត្តភាពសិ្នទ្ធស្នាល
ភាគទី ៤៨ : ហួសហែងហួសតួនាទី
ភាគទី ៤៩ : បំណងល្អដែលវឹកវរ
ភាគទី ៥០ : ការបកស្រាយដល់ច្បាស់លាស់មួយ
ភាគទី ៥១ : បំណងដែលបានសម្រេច
ភាគទី ៥២ : ភាពឈឺចាប់និងការភ្ញាក់ផ្អើល
ភាគទី ៥៣ : កាលៈទេសៈមិនគាប់ភ្នែក
ភាគទី ៥៤ : ឪកាសដែលជិតហួសពីដៃ
ភាគទី ៥៥ : ចំណងដែលត្រូវបានកាត់ផ្តាច់
ភាគទី ៥៦ : មនុស្សដែលត្រៀមចាប់ឪកាស
ភាគទី ៥៧ : ព្យាបាលចិត្តនិងការជំនះបញ្ចី
ភាគទី ៥៨ : បើកចិត្តទទួលអ្នកថ្មី
ភាគទី ៥៩ : តាមរកស្នេហ៍
ភាគទី ៦០ : ការជួបដែលក្តីគគុក ១៩+ ⚠️
ភាគទី ៦១ : អត្មានិយមដើម្បីក្តីស្រលាញ់
ភាគទី ៦២ : រឿងថ្មីដែលពាក់ព័ន្ធបន្ត
ភាគទី ៦៣ : ជឿជាក់ព្រោះស្នេហ៍
ភាគទី ៦៤ : ស្នេហាដែលគេចង់បានគឺជានាង
ភាគទី ៦៥ : សុបិន្តដែលមិនគួរជាការពិត
ភាគទី ៦៦ : ការពិតគួរឲ្យខ្លាច
ភាគទី ៦៧ : លើសតួនាទី
ភាគទី ៦៨ : ទំនួលខុសត្រូវនិងរឿងដែលនាងបានសាង
ភាគទី ៦៩ : ប្រមូលការចងចាំក្នុងភាពរញ៉េរញ៉ៃ
ភាគទី ៧០ : ប្រឌិតស្នេហាក្លែងប្រវតិ្ត
ភាគទី ៧១ : ភស្តុតាងនិងការសង្ស័យ
ភាគទី ៧២ : អាថ៍កំបាំងដល់កង្វក់
ភាគទី ៧៣ : បកស្បែកមុខស្រីបោកប្រាស់
ភាគទី ៧៥ : ធ្វើគ្រប់យ៉ាងដើម្បីបង
ភាគទី ៧៦ : ភាពមិនច្បាស់លាស់ពីទំនាក់ទំនងរវាងគ្នា
ភាគទី ៧៧ : ស្ថានភាពកាន់តែមិនល្អ
ភាគទី ៧៨ : តាមយកបេះដូងប្រុសលែងរឹក
ភាគទី ៧៩ : អូនជាអ្នករំលឹកបងចុះ 19+⚠️
ភាគបញ្ចប់ : បេះដូងយើងពេញដោយក្តីស្រលាញ់ 💓

ភាគទី ៧៤ : ដោះលែងដើម្បីភាពរីករាយ

140 5 5
By PhanouSout

បន្ទប់សម្រាករបស់ លីថេយ៍ ...

"របួសរបស់អ្នកនាងមិនអីទេ! គ្រាន់តែឆ្កូតជាមួយនឹងមុខកាំបិតបន្តិចតែប៉ុណ្ណោះ! ប៉ុន្តែកុំឲ្យត្រូវទឹករឺខ្យល់ខ្លាំងពេកព្រោះខ្លាចហើមមុខរបួសធ្វើឲ្យមិនងាយជាសះ! អ្នកនាងគ្រាន់តែឧស្សាហ៍លាបថ្នាំទៅបានហើយមិនចាំបាច់ផឹកថ្នាំនោះទេវាមិនល្អនោះឡើយចំណែកលោកប្រុសប្រហែលជាថ្ងៃស្អែកនេះអាចចាកចេញពីទាំងពេទ្យបានហើយព្រោះមើលទៅរាងកាយរបស់លោកប្រុសល្អឡើងវិញហើយ!! មានតែការចងចាំនោះទេដែលលោកប្រុសត្រូវតែព្យាយាមរំលឹកវាឡើងវិញហើយយកទឹកកកឬក៏របស់អីដែលក្តៅៗមកស្អំក្បាលខាងក្រោយរយៈពេល 15 នាទីជារៀងរាល់ថ្ងៃដើម្បីឲ្យឈាមវារលាយ ងាយស្រួលក្រែងលោអាចទាំងចងចាំអីបានខ្លះហើយត្រូវព្យាយាមសម្រាកឲ្យបានច្រើននិងកុំតឹងតាំងពេកណាលោកប្រុស!"។ ពេលនេះគ្រូពេទ្យបានមកជួយលាងរបស់ឲ្យអ្នកណាដោយសារតែនាងត្រូវរបួសក៏បាននិយាយផកតែផ្តាំហើយក៏បានណែនាំទៅកាន់នាយកំលោះដែរហើយពេលនោះក៏គាត់ចាកចេញទៅទើបនៅពេលនេះតែនាយកំលោះនិងនាងក្រមុំដែលអង្គុយមើលមុខគ្នា។

"ហេតុអីបានជា ថេយ៍ ដឹងថាខ្ញុំមានគ្រោះថ្នាក់?"។ ណាណា សួរនាំហើយពេលនោះ លីថេយ៍ ដែលអង្គុយនៅលើគ្រែក៏ក្រពាត់ដៃសម្លឹងមើលមុខនាង។

"ក៏ដូចនិយាយមុនមិញថាខ្ញុំឮដោយចៃដន្យនោះទេ! គេតេទូរសព្ទនិយាយគ្នា ជួលមនុស្សដើម្បីឲ្យចាប់នាងទើបខ្ញុំជួយពឹងឲ្យ រ៉េនដូ គេក្លែងបន្លំធ្វើជាមនុស្សដែលចាប់នាងនោះអី! ខ្ញុំមិនសូវយល់រឿងអីនោះទេគ្រាន់តែមានអារម្មណ៍ថាគេធ្វើរឿងបែបនេះវាមិនត្រឹមត្រូវតែប៉ុណ្ណោះហើយខ្ញុំក៏មិនយល់ពីនាងទៀតដែលដឹងហើយថានាងនឹងអាចគ្រោះថ្នាក់យ៉ាងណានៅពេលដែលមកទីនេះពេលយប់ម្នាក់ឯងនោះ?! នាងគួរតែមានអារម្មណ៍ដឹងថា ម៉ាលីហ្សា មិនមែនជាមនុស្សដែលចិត្តល្អដាក់នាងនោះទេ! ទោះបីមិនមានរឿងដែលកើតឡើងដូចថ្ងៃនេះតែវាគង់នឹងមានថ្ងៃណាមួយដែលគេអាចធ្វើបាបនាងជាក់ជាមិនខាន! មិនចេះខ្វល់ពីខ្លួនឯងខ្លះទេហី?"។ លីថេយ៍ ក៏ថាឲ្យនាងហើយពេលនោះ ណាណា ក៏ញញឹមមុននឹងស្រវ៉ាកាន់ដៃរបស់គេ។

"បើ ថេយ៍ នៅទីនេះខ្ញុំមិនខ្លាចពាក្យថាគ្រោះថ្នាក់នោះទេព្រោះពេលដែលខ្ញុំមានគ្រោះថ្នាក់ ថេយ៍ និងការពារខ្ញុំ!"។ ណាណា និយាយបែបនេះមុននឹងញញឹមពេញដោយក្តីស្រឡាញ់ព្រោះនាងនៅតែមិនភ្លេចពីភាពកក់ក្តៅដែលគេមានចំពោះនាងហើយពេលនោះ លីថេយ៍ ក៏សម្លឹងមើលនាងមុននឹងគេដកដៃចេញពីការក្រសោបរបស់នាង។

"រឿងលើកនេះជាការចៃដន្យទាំងស្រុង! បើសិនជាគ្មានភាពចៃដន្យកើតឡើងទេ! ខ្ញុំមិនដឹងទេថាគេនឹងចាក់សម្លាប់នាងនៅក្នុងមន្ទីរពេទ្យនេះឬក៏យ៉ាងណាទេ! នាងម៉េចនឹងអាចទុកចិត្តថាខ្ញុំនឹងមកជួយនាងបានគ្រប់ពេលទៅ? ហេតុអីបានជាពឹងពាក់ទៅលើអ្នកដទៃ? ជឿជាក់ខ្ញុំដល់ថ្នាក់នេះរឺ? ចុះបើសិនជាខ្ញុំមិនមកជួយនាង? ចុះបើសិនជាអ្នកដែលចាប់នាងមិនមែនជាមនុស្សដែលស្គាល់គ្នានោះ? ចុះបើសិនជានាងមានគ្រោះថ្នាក់ហើយខ្ញុំនេះមិនបានដឹងរឿងអ្វីទាល់តែសោះតើនាងនឹងគិតយ៉ាងណាទៅ?"។ លីថេយ៍ ក៏សួរនាំនាងដោយការហួសចិត្តហើយពេលនោះ ណាណា ក៏សម្លឹងមើលមុខគេមុននឹងញញឹមស្រាល។

"រឿងទាំងអស់នោះគ្មានថ្ងៃកើតឡើងឡើយព្រោះឲ្យតែពេលដែលខ្ញុំមានគ្រោះថ្នាក់ ថេយ៍ តែងតែបង្ហាញខ្លួនមិនមែនម្ដងប៉ុន្តែវាច្រើនដងណាស់មកហើយ! ពេលដែលខ្ញុំមានបញ្ហា ថេយ៍ តែងតែនៅក្បែរខ្ញុំ! ខ្ញុំមិនដែលធ្លាប់ចាប់អារម្មណ៍ទេថាតាមពិតទៅ ថេយ៍ ជាមនុស្សដែលជួយខ្ញុំនៅក្នុងពេលដែលខ្ញុំមានគ្រោះថ្នាក់បំផុត! ខ្ញុំគ្រាន់តែជាមនុស្សឆេវឆាវដែលមិនចេះគិត! ធ្លាប់គិតថា ថេយ៍ មិនដែលធ្លាប់កាន់ជើងខ្ញុំ! ធ្លាប់ខឹងដែល ថេយ៍ ជួយអ្នកដទៃតែមិនព្រមឈរខាងខ្ញុំប៉ុន្តែខ្ញុំមិនដែលគិតទេថា ថេយ៍ ធ្លាប់លះបង់ជីវិតនិងលះបង់គ្រប់យ៉ាងប្ដូរសុវត្ថិភាពដើម្បីមកជួយខ្ញុំ! ខ្ញុំបែរជាមិនដែលធ្លាប់បានមើលឃើញរឿងទាំងអស់នេះហើយខឹង ថេយ៍ ត្រឹមតែរឿងមួយជ្រុងខ្លីទើបធ្វើឲ្យពួកយើងក្លាយទៅជាបែបនេះ!"។ ណាណា ក៏រៀបរាប់ពីគ្រប់យ៉ាងដែលនាងបានដឹងហើយនាងក៏ពិតជាយល់ច្បាស់ថានៅពេលនេះមនុស្សដែលសំខាន់ជាងគេនិងមនុស្សដែលនៅក្បែរនាងក្នុងពេលដែលនាងត្រូវការបំផុតគឺជាគេហើយពេលនោះ លីថេយ៍ ក៏នៅតែមានទឹកមុខស្មើសម្លឹងមើលនាង។

"និយាយបែបនេះបានន័យថាពីមុនមកខ្ញុំក៏ធ្លាប់បានជួយនាងច្រើនរឿងមែនទេ?"។ លីថេយ៍ ក៏សួរបន្តហើយពេលនោះ ណាណា ក៏ងក់ក្បាល។

"មែនហើយ! ថេយ៍ ជួយខ្ញុំកែប្រែខ្ញុំពីមនុស្សដែលបង្ករឿង មនុស្សដែលបង្កើតបញ្ហា មិនចេះស្រឡាញ់គ្រួសារឲ្យមកស្វែងយល់គ្រប់យ៉ាង! ជួយខ្ញុំឲ្យចាកចេញពីគូដណ្ដឹងម្នាក់ដែលមិនល្អ! ជួយខ្ញុំឲ្យចាកចេញពីមនុស្សដែលធ្វើខ្លួនមិនគួរឲ្យស្រឡាញ់! ជួយខ្ញុំពីគ្រោះថ្នាក់គ្រប់យ៉ាងដែលគ្រប់គ្នាព្យាយាមធ្វើបាបខ្ញុំ! បើទោះបីជា ថេយ៍ មិនដែលការពារខ្ញុំដោយសំដីប៉ុន្តែសកម្មភាពនិងកាយវិការរបស់ ថេយ៍គឺតែងតែការពារខ្ញុំ! វាជាអ្វីដែលខ្ញុំទើបតែដឹងនៅពេលនេះ!"។ ណាណា បកស្រាយឲ្យគេស្តាប់ហើយពេលនោះនាយកម្លោះក៏ងក់ក្បាលតិចៗ។

" ណាណា និយាយថាខ្ញុំតែងតែការពារ ណាណា ! នេះតាមខ្ញុំស្តាប់នាងនិយាយថាពួកយើងធ្លាប់ជាគូដណ្ដឹង! ប៉ុន្តែពាក្យថាធ្លាប់មួយនេះបានន័យថាពួកយើងពេលនេះគឺមិនមែនជាអ្វីនឹងគ្នាទៀតទេមែនទេ?"។ លីថេយ៍ ក៏សួរនាំហើយពេលនោះ ណាណា ក៏មានទឹកមុខស្ងួតមុននឹងងក់ក្បាល។

"ត្រូវហើយព្រោះខ្ញុំមិនបានស្វែងយល់ពី ថេយ៍ ! ខ្ញុំយល់តែចិត្តខ្លួនឯងបែបនេះទើបធ្វើឲ្យមានរឿងទាំងអស់នេះកើតឡើង!"។ ណាណា តបដោយមុខស្រពោនហើយពេលនោះ លីថេយ៍ ក៏មើលមុខនាងតែក្នុងអារម្មណ៍គេហាក់បីដូចជាធ្ងន់នៅក្នុងចិត្តបន្តិច។

"តែខ្ញុំគិតថារឿងនេះក៏មិនមែនមកពី ណាណា ដែរ! តាមដែលលោកប៉ានិយាយប្រាប់ខ្ញុំឮមកថាខ្ញុំក៏មានចំណែកមិនបានយល់ពី ណាណា ដូចគ្នា! ដូចជា ណាណា ធ្លាប់និយាយថាខ្ញុំមិនដែលធ្លាប់ឈរនៅខាង ណាណា ! មិនដែលកាន់ជើងនាងឬក៏មិនដែលនិយាយការពារនាងម្ដងណានោះទេ! ប្រហែលជាចំណែកខ្វះខាតមួយនេះហើយដែលខ្ញុំមិនអាចធ្វើឲ្យ ណាណា បាននោះទេ! ខ្ញុំប្រហែលមិនមែនជាមនុស្សល្អដូចដែលគ្រប់គ្នាធ្លាប់ប្រាប់ខ្ញុំនោះទេ! ខ្ញុំមិនដឹងទេថាខ្ញុំកាលពីមុនជាមនុស្សបែបណាតែខ្ញុំក៏សុំទោសបើសិនជាខ្ញុំធ្លាប់ធ្វើឲ្យ ណាណា ខូចចិត្តកន្លងមក! ដូច្នេះពេលនេះខ្ញុំក៏សម្រេចចិត្តថា ណាណា មិនបាច់នៅទីនេះដើម្បីនិយាយឲ្យខ្ញុំមានការចងចាំនោះទេ! លឺមកពីមុនថាខ្ញុំមនុស្សដែលក្រសោបគ្រប់យ៉ាងទាំងមិនព្រមដោះលែងក៏ព្រោះតែធ្លាប់ធ្វើឲ្យនាងឈឺចាប់! ខ្ញុំមិនចង់ឃើញមនុស្សនៅជុំវិញខ្លួនត្រូវរងភាពឈឺចាប់ ភាពឯកា មិនសប្បាយចិត្តនៅពេលនៅក្បែរខ្ញុំឬក៏ត្រូវរងភាពគ្រោះថ្នាក់រាល់ពេលដែលនៅជាមួយខ្ញុំនោះទេ! ដូច្នេះនៅពេលដែលខ្ញុំមិមចាំអ្វីអាចដោះលែង ណាណា បាននោះ ណាណា អាចស្វែងរកកន្លែងណាដែលធ្វើឲ្យ ណាណា សប្បាយចិត្តចុះ! កុំបាច់បារម្ភពីខ្ញុំអី! បើនាងសប្បាយចិត្ត! ខ្ញុំក៏សប្បាយចិត្ត! ពួកយើងគឺរីករាយជាមួយនឹងសុភមង្គលដែលយលងជ្រើសរើសមែនទេ?"។ លីថេយ៍ ក៏និយាយបែបនេះទៅកាន់ ណាណា ជាសម្ដីធ្វើឲ្យនាងស្រឡាំងកាំងខណៈពេលដែលទឹកភ្នែករបស់នាងក៏ស្រក់ហូរហើយនាងក៏ស្រវ៉ាឡើងមកលើគ្រែហើយក៏ឱប លីថេយ៍ ជាប់តែម្ដងធ្វើឱ្យនាយកំលោះក៏ភ្ញាក់ផ្អើលតែម្ដង។

"ហុឹក...ម៉េចក៏បងនិយាយបែបនេះ..ហុឹក..ហេតុអីក៏បង...ហុឹក..អ្ហឹក...អ្ហឹក..ដេញខ្ញុំបែបនេះ? ហុឹក..ហេតុអីក៏បងនិយាយបែបនេះ..ហុឹក..ដាក់អូនទៅកើតទៅ ថេយ៍ ..ហុឹក...អូនមិនជឿថាបងឈប់ស្រឡាញ់អូននោះទេ..ហុឹក..ហុឹក..អូនមិនជឿថាបងព្រមដោះលែងមានអូនងាយៗចឹងនោះទេ...ហុឹក..ទោះបីជាអូនជាមនុស្សដែលកែប្រែពីចរិតក្បាលរឹងម្នាក់មែនប៉ុន្តែអូននៅតែមានចិត្តរឹងមិនអាចកែគឺថាបងត្រូវតែនៅស្រឡាញ់អូនដដែល...ហុឹក...ហេតុអីក៏បងដេញអូនទាំងដែលសុភមង្គលរបស់អូននៅទីនេះ...អ្ហឹក...តើបងចង់ឲ្យអូនទៅរកសុភមង្គលនៅទីណា?"។ ណាណា និយាយទាំងទឹកភ្នែកមុននឹងឪបគេជាប់ហើយក្តាប់អាវរបស់គេឡើងទ្ទក់មុខនឹងងាកមកសម្លឹងមើលមុខរបស់នាយហើយពេលនោះ លីថេយ៍ ក៏ស្រឡាំងកាំងហើយសម្លឹងមើលមុខនាងវិញមុននឹងគេភាំងភាន់ទម្រាំតែរកពាក្យមកនិយាយបាន។

"បើ..បើខ្ញុំជាសុភមង្គលដែល ណាណា ចង់បានហេតុអីបានជាពេលនៅជាមួយខ្ញុំ ណាណា តែងតែមានទឹកមុខស្រពោនទឹកភ្នែកបែបនេះរហូត? ដឹងទេថាខ្ញុំក៏មានអារម្មណ៍ពិបាកចិត្តដែរនៅពេលដែលខ្ញុំឃើញ ណាណា មិនសប្បាយចិត្ត! ខ្ញុំក៏គិតថាខ្លួនឯងប្រហែលជាធ្លាប់ធ្វើឲ្យ ណាណា ឈឺចាប់ខ្លាំងណាស់បានជា ណាណា មិនដែលញញឹមសោះនៅពេលនៅក្បែរខ្ញុំ!"។ នាយកម្លោះតបដោយមុខភាំងមកកាន់នាងទលប ណាណា ក្រវីក្បាលមុននឹងឱបគេយ៉ាងណែន។

"មិនមែនគ្រប់ទឹកភ្នែកទាំងអស់សុទ្ធតែបង្ហាញពីការឈឺចាប់នោះទេ! ទឹកភ្នែកក៏អាចបង្ហាញពីភាពរំភើបដែល! ពេលខ្លះវាក៏បង្ហាញពីភាពខុសសំដីពីក្នុងចិត្តអូនដែរព្រោះអូនជាមនុស្សដែលចូលចិត្តកុហកខ្លួនឯងទាំងដែលនៅក្នុងចិត្តគិតផ្សេងពេលដែលនិយាយខុសពីចិត្តទើបទឹកភ្នែកក៏វាចេះតែហូរ! តែទឹកភ្នែកលើកនេះគឺអូនខឹងនឹងបង..ហុឹក..បងដែលតែងតែតាមអូនរហូតតែពេលនេះម៉េចក៏លែងដៃអូនស្រួលៗបែបនេះ..ហុឹក...អ្ហឹក..អូនពិបាកខ្លាំងណាស់ទម្រាំតែយល់ពីចិត្តខ្លួនឯង..ហុឹក..ទម្រាំតែយល់ពីបង..ហុឹក..ហើយពេលនេះបងសុខៗក៏ក្លាយជាបែបនេះតែអូនមិនអាចបន្ទោសបងបានទេព្រោះវាក៏មកពីអូន...ហុឹក..យប់នោះបើសិនជាអូនមិនដេញបង! បងមិនបើកឡានមកវិញ! បងក៏គ្មានបញ្ហាបែបនេះ! ហុឹក...បើសិនជាអូនព្រមឲ្យបងនៅជាមួយអូននោះ! បងក៏មិនមានបញ្ហាបែបនេះ..ហុឹក..យើងក៏មិនទៅជាអញ្ចឹង...ហុឹក...អូនគ្រាន់តែសោកស្ដាយហើយអូនគ្រាន់តែមិនចង់ចាកចេញពីបងឡើយនៅពេលនេះ! ហុឹក...អូនគ្រាន់តែចង់សុំអង្វរបងឲ្យអូនបាននៅជិតបងផងទៅ...ហុឹក...!"។ ណាណា យំផងហើយសម្លឹងគេដោយទឹកមុខស្រពោនហើយនៅពេលនោះនាយកំលោះយលងស្រាប់តែសម្លឹងមើលមកខាងក្រោមបនកតិចមុននឹងគេក៏រើច៊ខ្គុចតិចតូចតែនាងនៅឪបរឹតគេខ្លាំងៗដដែលហើយពេលដែលឃើញដងខ្លួនស្រឡូននាងកំពុងសំដិតមកលើរាងកាយគេនាយក៏យកដៃមកខ្ទប់នឹងមាត់ហើយងាកមុខទៅកន្លែងផ្សេងមិនហ៊ានសម្លឹងមើលនាងទើប ណាណា ក៏ងើបឡើងមកមើលមុខគេតែនាយកំលោះក៏ងាកទៅកន្លែងផ្សេងទើបនាងក៏ងាកទៅតាម។

" ថេយ៍ បងកើតអី? ម៉េចក៏បងមិនមើលមុខអូន? ហុឹក...អញ្ចឹងបងស្អប់អូនដល់ថ្នាក់នេះមែនទេ?"។ ណាណា ក៏សួរនាំនាយមុននឹងនាងខ្លួនឯងក៏ខិតមកកាន់តែជិតគេដែលធ្វើឲ្យពេលនេះដើមទ្រូងនាងប៉ះនឹងដើមទ្រូងគេដោយសារតែនាងខំប្រឹងឱនមកក្បែរគេហើយសម្លឹងមើលមុខរបស់គេមុននឹងស្រវ៉ាទាញដៃរបស់គេចេញទើបឃើញមុខរបស់គេឡើងក្រហមដូចប៉េងប៉ោះ ទឹកមុខរបស់គេពេលនេះមើលទៅសង្ហាផងគួរឲ្យស្រលាញ់ផងនិងគួរឲ្យអស់សំណើចផងសូម្បីតែ ណាណា ក៏ភ្ញាក់ផ្អើលដូចគ្នានៅពេលដែលឃើញទឹកមុខគេបែបនេះ។

Continue Reading

You'll Also Like

2.2M 126K 69
Siara Malhotra was once the heartbeat of her family-a spirited, passionate girl who dreamed of love and acceptance. But one cruel twist of fate left...
131K 10.9K 22
In the 18th century, Princess Siya Kumari of Mewar Face a swayamvar arranged by her father, knowing her choice was already made. Her longing for free...
271K 11.5K 66
COMPLETED Veer Singh Rajvansh The king of Rajasthan and underworld who doesn't have feelings or doesn't show anyone his feelings living in a family...
287K 13.2K 22
October I loved him with everything I had. From the moment I was a teenager scribbling his name in my notebooks, to the nights I waited up for him wi...